អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋ​អះអាង​ថា រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ពី​ការ​បូម​ខ្សាច់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ច្រាំង​ទន្លេ​បាន​អះអាង​អំពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ពី​សកម្មភាព​បូបខ្សាច់ នៃ​សង្កាត់​ព្រែក​តាសេក ជាយរាជ​ធានីភ្នំពេញ។​ ពលរដ្ឋ​ដាក់​ក្ដី​សន្និដ្ឋានថា មួយ​ផ្នែក​នៃ​សកម្មភាពបូម​ខ្សាច់​ធ្វើ​ឲ្យ​បាក់​ច្រាំង​ទន្លេ​ដែល​នាំ​ផ្ទះ​ពួកគេ​ទៅ​ជាមួយ។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​ផ្ទុយ​ពី​នេះថា កត្តា​ទឹក​ភ្លៀង​ហូរ​ច្រោះដី​ទើប​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​បាក់។

ពលរដ្ឋម្នាក់ដែលវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសនៅគ្រាចោលភ្នែកមើលខ្សែទឹក
ពលរដ្ឋម្នាក់ដែលវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសនៅគ្រាចោលភ្នែកមើលខ្សែទឹក © ហៀម តារារ័ត្ន
ផ្សាយពាណិជ្ជកម្ម

សាឡង់​បូម​ខ្សាច់​មួយ​ចំនួន​បាន​អណ្ដែត​លើ​ផ្ទៃ​ទឹក​ក្រោម​ស្ពាន​ព្រែក​ព្នៅ។ ប្រសិន​បើ​ប្រើ​ការ​ចាប់​អារម្មណ៍កែវ​ភ្នែក​សម្លឹង​ទៅ​ឆ្ងាយ គេ​នឹង​ប្រទះ​ឃើញ​សកម្មភាព​បូម​ខ្សាច់​កំពុង​មមាញឹកដោយ​សម្រេច​បាន​ជាមួយនឹង​គំនរ​ខ្សាច់។ រី​ឯពល​រដ្ឋ​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​លើ​មាត់​ច្រាំង​ដែល​មាន​ផ្ទះ​មិន​សូវ​ជា​មាំទាំ​បានអះអាង​ដូចៗ​គ្នា​ថា ច្រាំង​ទន្លេ​លេប​ផ្ទះ​របស់​ពួកគេ​ទៅ​ជាមួយ​ជា​ញឹក​ញយនៅក្នុងឆ្នាំ២០២៣នេះ។

ទូកដឹកខ្សាច់
ទូកដឹកខ្សាច់ © ហៀម តារារ័ត្ន

គួរ​ជម្រាប​​ជូន​ថា ពលរដ្ឋរស់​​នៅលើដី​ចំណី​ទន្លេនៃសង្កាត់ព្រែកតាសេក ក្នុងខណ្ឌជ្រោយចង្វារ បានអះអាងដោយខ្លួន​​​​​ឯងថា​ពួកគេរស់នៅទីនេះយូរឆ្នាំតកូនតចៅដែលជាដីកម្មសិទ្ធិរដ្ឋ។ មេភូមព្រែកតារ័ត្ន ក្នុងសង្កាត់ព្រែកតាសេក ដែលសុំមិនបង្ហាញឈ្មោះនិងភិនភាគគូសបញ្ជាក់ថា ពលរដ្ឋប្រមាណ៧០គ្រួសារបានរស់នៅលើដីចំណីទន្លេដោយក្ដីអនុគ្រោះពីរដ្ឋ។ 

ប៉ុន្តែ​យ៉ាងណាមិញលោក​ អ៊ឹង ឌីប៉ូឡា​ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៣ ដោយលើកពីរចំណុចមកសំអាងថា អាជីវកម្មបូមខ្សាច់នៅតាមដងទន្លេដែលធ្វើឲ្យបាក់ច្រាំងគឺជាប្រភេទអាជីវកម្មបែបអនាធិបតេយ្យមិនគោរពតាមស្តង់ដាបច្ចេកទេសដែលក្រសួងបានកំណត់ តែការបូមដែលគោរពតាមច្បាប់មិនធ្វើឲ្យប៉ះពាល់ដល់ច្រាំងទន្លេនោះទេ។​​ ឆ្នាំ២០២២រដ្ឋប្រមូលចំណូលពីអាជីវកម្មខ្សាច់បាន១០លានដុល្លារ។ រីឯ៦ខែក្នុងឆ្នាំ២០២៣ ប្រមូលចំណូលបាន៤លានដុល្លារ៕

ទូកដឹកខ្សាច់កំពុងលូនទៅមុន
ទូកដឹកខ្សាច់កំពុងលូនទៅមុន © ហៀម តារារ័ត្ន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ