អានតួអត្ថបទ
បទយកការណ៍

សហគ្រាស៤នឹងហោះទៅប៉ារីសនៅខែតុលាស្វែងរកដៃគូពាណិជ្ជកម្មជាស្ពានចម្លងនាំចេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហគ្រាស​ក្នុង​ស្រុក​ចំនួន​៤​នឹង​ហោះ​ទៅ​ទី​ក្រុង​ប៉ារីស​នៅ​ខែក្រោយ ដើម្បី​ស្វែង​រក​ដៃ​គូ​ពាណិជ្ជកម្មសម្រាប់​ជា​ច្រក​នាំ​ចេញ​ផលិតផល​ជលផល​កែច្នៃ​ទៅ​កាន់​ទីផ្សារ​បារាំង។ សហគ្រាស​ទាំង​៤នោះ​រួមមានៈ Cambodia Fresh Farm ដែល​ដើរ​តួនាទីកែច្នៃ​ត្រីទីឡាព្យា សហគ្រាស​ខនហ្វីរេល​ដែល​កែ​ច្នៃ​ប្រហុក​សាច់ទៅជា​ម្ស៉ៅ​ប្រហុក សហគ្រាស​ផលិត​ទឹក​ត្រី​កំពត​ង៉ូវ ហេង និង​សហគ្រាស​ទឹកត្រី លាង ឡេង។ ដំណើរ​ស្វែង​រក​ទីផ្សារ​នៅ​ស្រុក​អាគាំង​នា​ខែក្រោយ​នេះ​ធ្វើ​ឡើង​តាមរយៈ​គម្រោង​CAPFish របស់​អង្គការUNIDO​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ដែល​ផ្ដល់​ថវិកា​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប។

មួយផ្នែកនៃសង្វាក់ផលិតកម្មរបស់សហគ្រាស លាង ឡេង ដែលផលិតផលទឹកត្រីរបស់លោក លាង ឡេង អាចមានវត្តមានលើទីផ្សារបារាំងទៅថ្ងៃអនាគត
មួយផ្នែកនៃសង្វាក់ផលិតកម្មរបស់សហគ្រាស លាង ឡេង ដែលផលិតផលទឹកត្រីរបស់លោក លាង ឡេង អាចមានវត្តមានលើទីផ្សារបារាំងទៅថ្ងៃអនាគត © ហៀម តារារ័ត្ន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ