អានតួអត្ថបទ
បទយកការណ៍

អ្នកកែច្នៃឈោងចាប់ទីផ្សារអឺរ៉ុបដើម្បីនាំចេញផលិតផលសម្រេចនៅឆ្នាំ២០២៤

ចុះផ្សាយ​នៅ​ថ្ងៃ៖

តិច​ឬច្រើន​ភាគី​ពាក់ព័ន្ធ​បង្ហាញក្ដី​សង្ឃឹម​រួម​គ្នា​ថា គេ​អាច​នាំចេញ​ផលិតផល​ជលផល​កែ​ច្នៃរួច​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នៅ​ឆ្នាំ​២០២៤​ខាងមុខ។ ជាក់ស្ដែង​កន្លែង​កែច្នៃ​ត្រីទីឡាព្យា​ទៅ​ជាផលិតផល​សម្រេច​ច្រើនប្រភេទ​ដែល​មាន​ឈ្មោះ​ថា ខេមបូឌា ហ្វ្រេស ហ្វាម កំពុង​សំរិតសំរាង​កែច្នៃគុណភាព​និងសុវត្ថិភាព​ដើម្បី​នាំផលិតផល​របស់​ខ្លួន​ទៅ​អឺរ៉ុប​នៅពេល​ខាងមុខ បន្ទាប់​ពី​ចែចូវ​ទីផ្សារ​ជប៉ុន​រួច​និង​រងចាំ​ចម្លើយ​យល់​ព្រម​ពី​គេប៉ុណ្ណោះ។ ខេមបូឌា ហ្វ្រេស ហ្វាមនេះ​កំពុង​ឈរ​ជើង​នៅ​ស្រុក​ពញាឮ ខេត្តកណ្ដាល​បង្កើត​នៅ​ឆ្នាំ២០១៧។ មិន​ត្រឹមតែ​មាន​តួនាទី​កែច្នៃប៉ុណ្ណោះ​ទេ វារីប្បកម្ម​មួយ​នេះ​មាន​តួនាទី​ចិញ្ចឹម​ត្រីទី​ឡាព្យា​ដើម្បី​បំរើ​ឲ្យ​ការកែច្នៃ​របស់​ខ្លួន​ថែម​ទៀត​ផង។

បុគ្គលិកម្នាក់នេះឲ្យចំណីត្រីទីឡាព្យាដែលស្ថិតនៅក្នុងកសិដ្ឋានហ្វ្រេស ហ្វាម ខេមបូឌា
បុគ្គលិកម្នាក់នេះឲ្យចំណីត្រីទីឡាព្យាដែលស្ថិតនៅក្នុងកសិដ្ឋានហ្វ្រេស ហ្វាម ខេមបូឌា © ហៀម តារារ័ត្ន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ