អានតួអត្ថបទ
បទយកការណ៍

ក្នុង​ក្រសែ​ភ្នែក​ទេសចរមួយ​ចំនួន​កម្ពុជា​មិន​គួរ​ឲ្យ​ខ្លាច តែ​ម្ចាស់​ស្រុក​ស្នើ​ឲ្យ​ពង្រឹង​សុវត្ថិភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទេសចរបរទេស​មួយចំនួន​ដែល​ដើរ​ទស្សនា​តំបន់​ទេសចរណ៍​ក្នុង​រាជធានីភ្នំពេញ​ដូចជាៈ រមណីយដ្ឋាន​វត្តភ្នំ​និង​ព្រះបរមរាជវាំងជាដើម បាន​បង្ហាញ​អារម្មណ៍​ស្រដៀង​គ្នា​ជុំវិញ​សុវត្ថិភាព​ពេល​មក​ដល់​ប្រទេស​កម្ពុជា។ ពួកគេ​និយាយ​ថា ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​បន្ទាប់ពី​បញ្ចប់​ដំណើរ​កំសាន្ត​ក្នុងប្រទេស​វៀតណាម ហើយ​ពេល​ដាក់​ជើង​ជាន់​ដី​កម្ពុជា​ភ្លាម គេ​ក៏​គ្មាន​អារម្មណ៍​ភ័យខ្លាច​អ្វី​ដែរ ប៉ុន្តែ​អ្វី​ដែលធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​និង​មាន​អារម្មណ៍​ថា កក់​ក្ដៅ​ស្នាម​ញញឹម​របស់​ប្រជាជន​កម្ពុជា។ ពួកគេ​បញ្ជាក់​ថា ទទួល​បាន​អារម្មណ៍​សុវត្ថិ អាច​ដោយ​សារ​ធ្វើ​ដំណើរ​កំសាន្ត​តាមរយៈ​កញ្ចប់​ទស្សនកិច្ច​របស់​ក្រុមហ៊ុន​ឯកជន​ដែល​គិតគូ​សព្វ​ជ្រុង​ជ្រោយ។  បន្ថែមពីលើនេះ​ពួកគេ​បាន​អះអាង​ថា មក​ប្រទេសកម្ពុជា​ព្រោះ​គោលបំណង​ធំ​ចង់​ឃើញ​ប្រាសាទ​អង្គរវត្ត​ផ្ទាល់​ភ្នែក។

ទេសចរបរទេសម្នាក់ក្នុងចំណោមអ្នកមួយចំនួនដែលវិទ្យុបារាំងបានជួបសម្ភាសនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣
ទេសចរបរទេសម្នាក់ក្នុងចំណោមអ្នកមួយចំនួនដែលវិទ្យុបារាំងបានជួបសម្ភាសនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣ © ហៀម តារារ័ត្ន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ