អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋរំលោះផ្ទះទាមទារឱ្យម្ចាស់បុរីផ្អាកការរឹបអូស និងគោរពតាមកិច្ចសន្យាទិញលក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមពលរដ្ឋដែលរំលោះផ្ទះជាមួយបុរីពិភពថ្មីជាង៥០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យលក់របស់បុរីពិភពថ្មីកំបូល៣ ដើម្បីទាមទារឱ្យម្ចាស់បុរីចេញមកចរចារ និងគោរពគោលការណ៍ដែលខ្លួនបានសន្យាជាមួយអតិថិជនដូចជា ធានាពីការទិញផ្ទះត្រឡប់ទៅវិញ ជាមួយនឹងការផ្តល់តម្លៃ៥០%នៃប្រាក់ដែលបង់ និ​ងចេញលិខិតធានាការទិញអចលទ្រព្យត្រឡប់វិញជាដើម។  នៅពីមុខការិយាល័យលក់ តំណាងពលរដ្ឋស្រែកទាមទារឱ្យភាគីបុរីចេញមកចរចារដើម្បីរកដំណោះស្រាយដោយមិនត្រូវឆ្លើយតបមកអតិថិជនថា មិនទទួលខុសត្រូវឡើយ។ ក្នុងចំណោមពលរដ្ឋដែលម្ចាស់បុរីរឹបអូសផ្ទះអស់ ពួកគេអះអាងថា មិនអាចទទួលយកបានឡើយ ត្បិតលុយដែលពួកគេខិតខំបង់ត្រូវម្ចាស់បុរីយកខ្ទេចគ្មានសល់ ខណៈពួកគេត្រៀមចេញមកតវ៉ាបន្ថែមប្រសិនបើគ្មានដំណោះស្រាយ។

ពលរដ្ឋបង់រំលោះផ្ទះជាមួយបុរីពិភពថ្មីចេញមកតវ៉ានៅមុខការិយាល័យលក់របស់បុរីពិភពថ្មីកំបូល៣
ពលរដ្ឋបង់រំលោះផ្ទះជាមួយបុរីពិភពថ្មីចេញមកតវ៉ានៅមុខការិយាល័យលក់របស់បុរីពិភពថ្មីកំបូល៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ