អានតួអត្ថបទ
បទយកការណ៍

មនុស្សចាស់មួយចំនួនបង្ហាញភាពខ្វះខាត ឯកា សម្ពាធ បន្ទុក នៅចំពោះមុខវិបត្តិសេដ្ឋកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​របស់​មនុស្ស​ចាស់​ត្រូវបាន​លើកឡើង​ជាថ្មី​ក្នុងវិបត្តិសេដ្ឋកិច្ចដូចរាល់ថ្ងៃនេះ។ មនុស្ស​ចាស់​មួយ​ចំនួន​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ជួប​សម្ភាស​ប្រាប់​ថា មាន​ជីវភាព​ប្រសើរ​ឡើង ខ្លះ​ទៀត​ជីវភាព​ដុនដាប​ជាដើម។ តែ​ចំណុច​រួមមួយ​ដែល​ពួកគាត់​កំពុង​ជួប​ប្រទះ​និង​ត្រៀម​ទទួល​ទៅ​ថ្ងៃ​ខាង​មុខ​គឺ​ភាព​ឯកា ខ្វះខាត សម្ពាធ បន្ទុក​ជា​ដើម​។ ក្នុង​ឱកាស​ទិវា​មនុស្ស​ចាស់​កម្ពុជា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ ហ៊ុន ម៉ាណែត ប្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផ្ដល់​ការ​អន្តរាគម​ជម្រុញ​សកម្មភាព​បង្កើត​សមាគម​មនុស្ស​ចាស់​បន្ថែមទៀត​នៅ​តាម​សហគមន៍មូលដ្ឋាន​ឲ្យ​បាន​ទូទាំង​ប្រទេស​កម្ពុជា​ជា​ពិសេស​យក​ចិត្ត​ទុក​ដាក់​លើ​មនុស្ស​ចាស់​ជរា ពិកា ក្រីក្រ​ គ្មានទីពឹង។​

លោក អុង វិសាល​ ប្រកបរបរថ្លឹងគីឡូ
លោក អុង វិសាល​ ប្រកបរបរថ្លឹងគីឡូ © ហៀម តារារ័ត្ន
ផ្សាយពាណិជ្ជកម្ម

ការសិក្សាធ្វើឡើងដោយយូអិឌីភីក្នុងឆ្នាំ២០២២បានរកឃើញថា ៥០%នៃមនុស្សចាស់នៅក្នុងប្រទេសកម្ពុជាមិនមានការងារដែលមានប្រាក់ចំណូលនោះទេ ហើយពួកគាត់ងាយប្រឈមនឹងបញ្ហាហិរញ្ញវត្ថុព្រោះមនុស្សកាន់តែចាស់ ភាគច្រើនពួកគាត់ពឹងផ្អែកលើការគាំទ្រពីក្រុមគ្រួសារ។ តើយើងអាចធ្វើបែបណា ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់នៅកម្ពុជា? ដំណោះស្រាយមួយ ដែលអាចធ្វើទៅបាន គឺប្រើប្រាស់កន្លែងសាសនា ដូចជាវត្តអារាម ដើម្បីផ្តល់សេវាគាំពារសង្គមសម្រាប់មនុស្សចាស់នៅតាមសហគមន៍។

លោក ស្រី តូច ប្រកបរបរថ្លឹងគីឡូ
លោក ស្រី តូច ប្រកបរបរថ្លឹងគីឡូ © ហៀម តារារ័ត្ន
អ្នកស្រី សែម ភី លក់ដូរតិចតួចម្ដុំវត្តភ្នំ
អ្នកស្រី សែម ភី លក់ដូរតិចតួចម្ដុំវត្តភ្នំ © ហៀម តារារ័ត្ន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ