អានតួអត្ថបទ
បទយកការណ៍

បារាំងនៅតែស្រពិចស្រពិលពីជនជាតិអាស៊ីនៅក្នុងទឹកដីរបស់ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការស្គាល់តិចតួច​ជនជាតិអាស៊ី​នៅក្នុងប្រទេស​បារាំង​ជា​ហេតុផលចំបង​ដែលធ្វើ​ឲ្យ​សារមន្ទីរប្រវត្តិសាស្រ្តអន្តោប្រវេសន៍នៅទីក្រុង​ប៉ារីស​រៀបចំ​ការតាំងពិព័រណ៌បង្ហាញ រូបថត ឯកសារ វត្ថុបុរាណ និង​សម្ភារៈមួយចំនួន ដើម្បីបើកភ្នែកឲ្យគេស្គាល់ប្រភព និងអត្តសញ្ញាណជនជាតិអាស៊ីនៅក្នុងប្រទេសបារាំង។ ពិព័រណ៌ដែលមានឈ្មោះថា Immigrations Est et Sud-Est Asiatiques depuis 1860 បង្ហាញពីលំហូរជនអន្តោប្រវេសន៍អាស៊ីខាងកើត និង​អាស៊ីខាងត្បូងនៅក្នុងប្រទេស​បារាំងចាប់តាំងពី​ឆ្នាំ​១៨៦០។ ប្រវត្តិជនអន្តោប្រវេសន៍អាស៊ីខាងកើត និងអាស៊ីខាងត្បូង​នៅបារាំង​ អាច​ជារឿងចាស់ផង និងរឿងថ្មីផង។ សព្វថ្ងៃនេះ ជនអន្តោប្រវេសន៍អាស៊ីទាំងនេះ ដែលមាន​ដើមកំណើរមកពីប្រទេស​កម្ពុជា វៀតណាម ចិន ឡាវ កូរ៉េ ថៃ និង​ហ្វីលីពីន តំណាង​៦%នៃប្រជាជន​អន្តោប្រវេសន៍​នៅបារាំង។ ដោយ​ផ្តោតទៅលើ​ដំណើរហូរចូលជនអន្តោប្រវេសន៍​នៅបារាំង នៅក្នុង​រយៈពេល១៥០ឆ្នាំមកនេះ ពិព័រណ៌ បង្ហាញភស្តុតាងដាន​របស់​​ជនជាតិខ្មែរ ចិន វៀតណាមដែលត្រូវ​បារាំង​ដឹកបញ្ជូនមកជួយច្បាំង​នៅក្នុងសង្រ្គាមលោកទាំងពីរ។ ពិព័រណ៌​ សារមន្ទីជាតិប្រវត្តិសាស្រ្តអន្តោប្រវេសន៍ ដែលស្ថិតនៅសង្កាត់ទី​១២​ក្នុងទីក្រុង​ប៉ារីសប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី​ទី​១០តុលារហូត​ដល់​ថ្ងៃទី​១៨​កុម្ភៈឆ្នាំ​២០២៤។

l’exposition Immigrations est et sud-est asiatiques depuis 1860 au musée national de l'histoire de l'immigration.
l’exposition Immigrations est et sud-est asiatiques depuis 1860 au musée national de l'histoire de l'immigration. © Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ