អានតួអត្ថបទ
បទយកការណ៍

សមិទ្ធិករបារាំង៖នៅពេលនិយាយពីសង្គ្រាមឥណ្ឌូចិនគេស្គាល់វៀតណាមជាងកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមិទ្ធិករ​ភាពយន្ត​បារាំង​លោកPhilippe Freling នាំ​យក​ភាពយន្ត​ឯកសារ​ទាក់ទង​ភូមិសាស្ត្រ​ឥណ្ឌូ​ចិនមក​ចាក់​បញ្ចាំង​ក្នុង​ប្រទេសកម្ពុជា​នា​ឱកាស​ខួប៧០ឆ្នាំ​នៃ​ទិវា​បុណ្យ​ឯកជាតិ។ រឿង​ទាំង​នោះ​មាន​ចំណងជើង​ថា ឥណ្ឌូ​ចិន​សង្គ្រាម​ជប៉ុន​ដែល​ចែក​ជា​ពីរ​ភាគ (ភាគ ទី១ សត្វ​ចចក​ក្នុង​ហ្វូង​ចៀម ភាគ​ទី២​ផែន​ដីឆាប​ឆេះ​ក្នុង​ភ្លើង​សង្គ្រាម) ហើយ​បន្ទាប់​មក​ទៀត​រឿង​ក្រោម​ចំណង​ជើង​ថា ឥណ្ឌូ​ចិន​ពេល​ស្ត្រី​ចូល​ធ្វើ​សង្គ្រាម។ រឿង​ទាំង​នេះ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១០-១១ខែ​វិច្ឆិកា នៅ​វិទ្យាស្ថាន​បារាំង​ក្នុង​ម៉ោង​ពេល​ដែល​បានកំណត់​ដោយ​វិទ្យាស្ថាន​បារាំង(institutfrancais-cambodge.com)។ សមិទ្ធិករ​ភាពយន្ត​បារាំង​លោកPhilippe Freling បាន​គូស​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ផលិត​រឿង​ទាក់ទង​ភូមិសាស្ត្រ​នៅ​ឥណ្ឌូ​ចិនព្រោះចង់​ឲ្យ​គេ​ស្គាល់​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន​ព្រោះ​នៅ​ពេល​និយាយ​ពី​សង្គ្រាម​ឥណ្ឌូ​ចិន​គេ​ស្គាល់​វៀតណាម​ជាង​កម្ពុជា។

សមិទ្ធិករភាពយន្តបារាំងលោកPhilippe Freling
rfi © rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ