អានតួអត្ថបទ
បទយកការណ៍

ការបណ្តេញចេញពីតំបន់អង្គរ៖ Amnesty International​ដាក់សម្ពាធលើយូណេស្កូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International ចេញផ្សាយរបាយការណ៍ស្តីពីការបណ្តេញចេញដោយបង្ខំ នៅទីតាំងបេតិកភណ្ឌពិភពលោកអង្គរ នៅថ្ងៃអង្គារទី ១៤វិច្ឆិកា ពោលគឺនៅ១ថ្ងៃមុន ​សន្និសីទអន្តរដ្ឋាភិបាល​ស្តី​ពីអង្គរ​លើកទី​៤ ​នៅទីស្នាក់ការធំរបស់យូណេស្កូ នៅទីក្រុងប៉ារីស។ នៅក្នុងរបាយការណ៍លម្អិតស្តីពីការបណ្តេញចេញប្រជាជន​ពីក្នុងតំបន់១ និងតំបន់២​របស់អង្គរ អង្គកាAmnesty Internationalរ​ចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាបានរំលោភសិទ្ធិមនុស្ស និងបាន​លើកយកឈ្មោះអង្គការយូណេស្កូមកប្រើនៅក្នុងផែនការ​បណ្តេញចេញពីទីតាំងបេតិកភណ្ឌពិភពលោកអង្គរ​របស់​យូណេស្កូ។ ប្រតិកម្មទៅនឹង​ការចេញផ្សាយ​របាយការណ៍របស់​អង្គការការពារសិទ្ធិមនុស្ស ប្រធានគណៈបេតិកភណ្ឌពិភពលោក​របស់​អង្គការយូណេស្កូបញ្ជាក់សាជាថ្មីថា យូណេស្កូមិនបាន​ស្នើ គាំទ្រ​ឲ្យមានការផ្លាស់ទីប្រជាជនដោយបង្ខំចេញពីតំបន់រមណីយដ្ឋានអង្គរ។

ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង
ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ