អានតួអត្ថបទ
បទយកការណ៍

យុវជនចង់ឲ្យរដ្ឋាភិបាលលុបអាជ្ញាប័ណ្ណនាំឈើទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុវជនមួយក្រុមជិះកង់ពីទីលានប្រជាធិបតេយ្យក្នុងខណ្ឌឬស្សីកែវឆ្ពោះទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីម្ដុំវត្តបទុមវត្តីក្នុងខណ្ឌដូនពេញដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលលុបអាជ្ញាប័ណ្ណនាំឈើទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី។ មុនចេញដំណើរក្រុមយុវជនបាននាំគ្នាគូសមុខគូសដៃទៅតាមនិយមន័យដែលពួកគេបានបង្ហាញលើផ្ទៃមុខនិងដៃក្នុងពណ៌ចម្រុះ។ ផ្ទៃមុខអ្នកខ្លះរំលេចដើមឈើ។ ក្រុមហ៊ុនផ្លាយវូត ខូអិលធីឌី បានអនុញ្ញាត្តឲ្យប្រកបអាជីវកម្ម កាលពីខែតុលា ឆ្នាំ២០១៤ ដោយទីស្តីការគណៈរដ្ឋមន្ត្រី ។ ផ្អែកតាមលិខិតមួយច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន អង្គរផ្លាយវូត ខូអិលធីឌី ស្នើសុំបន្តអាជ្ញាបណ្ណដល់ឆ្នាំ២០២៦។ ប៉ុន្តែកាលនោះលោក ហ៊ុន សែន បានសម្រេចពន្យារសុពលភាពឱ្យក្រុមហ៊ុននេះនាំចេញនូវឈើកែច្នៃពីឈើចំនួន១០ម៉ឺនម៉ែត្រគូប ដែលនៅសេសសល់ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

យុវជនចង់ឲ្យរដ្ឋាភិបាលលុបអាជ្ញាប័ណ្ណនាំឈើទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត
យុវជនចង់ឲ្យរដ្ឋាភិបាលលុបអាជ្ញាប័ណ្ណនាំឈើទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ