អានតួអត្ថបទ
បទយកការណ៍

លោក កែម ម៉ៅ៖ ខ្ញុំតូចចិត្តដែលធ្លាក់ខ្លួនពិការដោយបម្រើជាតិ តែបែរជាត្រូវរស់ខ្លួនទីពឹងខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក កែម ម៉ៅ ជាអតីតទាហានក្នុងសម័យសង្រ្គាមស៊ីវិលនៅកម្ពុជា។ លោកបានធ្លាក់ខ្លួនពិការជើងមួយចំហៀងមកទល់សព្វថ្ងៃ ដោយសារត្រូវគ្រាប់កាំភ្លើងពេលធ្វើសង្គ្រាម។ លោក និងភរិយា រួមនិងចៅម្នាក់បានមករស់នៅអនាថាក្បែរផ្លូវរថភ្លើង ស្ថិតនៅភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សព្វថ្ងៃ  លោក កែម ម៉ៅ និងភរិយា បានដើរបេះបន្លែ និងរើសអេតចាយលក់ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាអតីតទាហានបម្រើជាតិ ពិការខ្លួនម្នាក់ លោក កែម ម៉ៅ បានសម្តែងការតូចចិត្ត  ព្រោះមិនត្រូវបានរដ្ឋយកចិត្តទុកដាក់ សូម្បីតែដីមួយដុំសម្រាប់ខ្លួនឯងរស់នៅក៏គ្មានដែរ៕

លោក កែម ម៉ៅអតីតទាហានធ្លាក់ខ្លួនពិកា
លោក កែម ម៉ៅអតីតទាហានធ្លាក់ខ្លួនពិកា © ហៀម តារារ័ត្ន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ