អានតួអត្ថបទ
បទយកការណ៍

សម្ភារៈហត្ថកម្មធ្វើពីឫស្សី ផ្ដៅ រពាក់ និងស្លឹកត្នោតត្រូវបានយកទៅប្រើខុសពីសម័យមុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្ភារៈហត្ថកម្មដូចជាកញ្ជើ ល្អី ឈ្នាង អង្រុត ចង្អេរ កន្រ្តក ស្មុគ និងថូជាដើមដែលធ្វើពីឫស្សី ផ្ដៅ រពាក់ និងស្លឹកត្នោតត្រូវបានពលរដ្ឋខ្មែរនៅតាមបណ្ដាខេត្តមួយចំនួនបន្តធ្វើ។ កញ្ញាខេន សុខលាង អ្នកទិញសម្ភារៈហត្ថកម្មទៅលក់បន្តនៅម្ដុំក្បែរគុកទួលស្លែង រាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថាបច្ចុប្បន្ន សម្ភារៈហត្ថកម្មមួយចំនួន ដូចយ៉ាងកញ្ជើ ល្អី កន្រ្តក ឬថូត្រូវបានភ្ញៀវខ្លះទិញទៅប្រើនៅរដូវបុណ្យទាន និងខ្លះទៀតទិញយកទៅដាក់តាំងលម្អនៅតាមហាងជាដើម។ ផ្ទុយពីសម័យមុន សម្ភារៈហត្ថកម្មមួយចំនួនខាងលើត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ចាប់ត្រី ដូចជាឈ្នាង អង្រុត ខណៈកញ្ជើ ល្អីត្រូវគេយកទៅប្រើសម្រាប់ដាក់ស្រូវ៕

សម្ភារៈហត្ថកម្មធ្វើពីឫស្សី ផ្ដៅ រពាក់ និងស្លឹកត្នោតត្រូវបានយកទៅប្រើខុសពីសម័យមុន
សម្ភារៈហត្ថកម្មធ្វើពីឫស្សី ផ្ដៅ រពាក់ និងស្លឹកត្នោតត្រូវបានយកទៅប្រើខុសពីសម័យមុន © ឈា ប៊ុណ្ណារិទ្ធ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ