អានតួអត្ថបទ
បទយកការណ៍

ស្រីយេនមិនលក់ភាពក្រីក្ររបស់ក្មេងកម្ពុជា ប៉ុន្តែចង់ប្រើវាលើកទឹកចិត្តសិស្សបារាំងឲ្យប្រឹងរៀនសូត្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង៦ខែមកនេះ ហួត ស្រីយេនធ្វើដំណើរចុះសឹងគ្រប់ខេត្តក្រុងក្នុងប្រទេស​បារាំង នៅក្នុង​ក្របខណ្ឌ​ការងារស្ម័គ្រចិត្ត​របស់នាង​នៅអង្គការ​កុមារមេគង្គ។ នៅក្នុង​បេសកកម្ម​៩ខែ​នៅប្រទេស​បារាំង ដែលត្រូវ​បញ្ចប់​នៅចុងខែ​មិថុនា​ខាងមុខ ការងារ​របស់ហួតស្រីយេនគឺ​ចុះតាម​សាលារៀន​ ដើម្បីពន្យល់​ក្មេងសិស្សសាលា​បារាំង​ឲ្យ​យល់ដឹង​ពី​ទុក្ខលំបាក​របស់​ក្មេងៗនៅអាស៊ី ដែលមិនអាច​ទៅសាលារៀន​ដោយសារ​គ្រួសារក្រីក្រ។ ​កម្មវិធីរបស់​អង្គការ​កុមារមេគង្គ ដែលមានឈ្មោះថា “ខ្ញុំ​មាន​ក្តីស្រមៃមួយ” មានគោលបំណងតែមួយគត់គឺ​បញ្ជ្រាបចំណេះដឹង ឲ្យសិស្សសាលាបារាំង​ឃើញថា មានក្មេងច្រើននៅក្នុង​ប្រទេស​ដទៃ​ដែលគ្មានសំណាង​បាន​ទៅ​សាលារៀនដោយសារ​ជីវភាពខ្វះខាត គ្រួសារ​ក្រីក្រ។

ស្រីយេនមិនលក់ភាពក្រីក្ររបស់ក្មេងកម្ពុជា ប៉ុន្តែចង់ប្រើវាលើកទឹកចិត្តសិស្សបារាំងឲ្យប្រឹងរៀនសូត្រ
ស្រីយេនមិនលក់ភាពក្រីក្ររបស់ក្មេងកម្ពុជា ប៉ុន្តែចង់ប្រើវាលើកទឹកចិត្តសិស្សបារាំងឲ្យប្រឹងរៀនសូត្រ © Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ