អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋក្នុងសង្កាត់ត្រើយកោះយល់ដឹងច្រើនពីសិទ្ធិខ្លួន ក្នុងការទទួលបានសេវាសាធារណៈ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ប្រជាពលរដ្ឋមូលដ្ឋានយល់ដឹងច្រើនពីសិទ្ធិក្នុងការទទួលបានសេវាសាធារណៈ។ យល់ដឹងច្រើនព្រោះពួកគេចេះសួរនាំក្រុមប្រឹក្សាឃុំ-សង្កាត់ អំពីសេវាសាធារណៈដែលពួកគេត្រូវទទួលបាន ដូចជា សេវាព្យាបាលនៅមណ្ឌលសុខភាព តម្លៃរបស់សេវា និងរយៈពេលជាដើម។ ប្រជាជននៅត្រើយកោះយល់ដឹងពីសិទ្ធិរបស់ខ្លួន និងការចេះទាមទារផលប្រយោជន៍ខ្លួន  ក៏ដោយសារតែមានការផ្សព្វផ្សាយព័ត៌មានយ៉ាងទំលំទូលាយ តាមរយៈការចុះបង្រៀនរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការនៅក្នុងតំបន់នោះ។ ជាក់ស្តែង ពលរដ្ឋនៅត្រើយកោះ ចេះលើកសំណូមពរ ទាមទារឲ្យមានការអភិវឌ្ឍមូលដ្ឋាន នៅក្នុងវេទិកាសាធារណៈប្រចាំខែរបស់ក្រុមប្រឹក្សាសង្កាត់។

ពលរដ្ឋក្នុងសង្កាត់ត្រើយកោះយល់ដឹងច្រើនពីសិទ្ធិខ្លួន ក្នុងការទទួលបានសេវាសាធារណៈ
ពលរដ្ឋក្នុងសង្កាត់ត្រើយកោះយល់ដឹងច្រើនពីសិទ្ធិខ្លួន ក្នុងការទទួលបានសេវាសាធារណៈ © RFI-Chhea Bunnarith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ