អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការលេងជះទឹក និងប៉ាតម្សៅ ពិតជាជួយកាត់បន្ថយការលេងល្បែងស៊ីសង និងផឹកគ្រឿងស្រវឹងថ្ងៃចូលឆ្នាំឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឥទ្ធិពលនៃការលេងជះទឹក បាញ់ទឹក ប៉ាតម្សៅនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានរីកកាន់តែធំឡើងនៅក្នុងឱកាសនៃបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ។ ការនិយមលេងល្បែងជះទឹក ប៉ាតម្សៅនេះ ត្រូវគេមើលឃើញថាជាផ្នែកមួយជួយទាញពលរដ្ឋខ្មែរជាពិសេសយុវជនឲ្យឃ្លាតចេញពីការលេងល្បែងស៊ីសង និងការប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹង ដែលនៅក្នុងសង្គមខ្មែរការលេងល្បែងស៊ីសង និងការផ្តុំគ្នាផឹកគ្រឿងស្រវឹង តែងកើតមានស្ទើរក្លាយជាប្រពៃណីទៅហើយនៅតាមភូមិនានានៅទូទាំងប្រទេសអំឡុងពេលចូលឆ្នាំ។ ជាមួយគ្នានេះ វត្តមានល្បែងបាញ់ទឹក និងប៉ាតម្សៅនេះ ក៏ត្រូវគេមើលឃើញថាបានទាញពលរដ្ឋខ្មែរដែរ ពីការលេងល្បែងប្រជាប្រិយ។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ