អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អាមេរិកថាស្ថានភាពសិទ្ធិមនុស្សកម្ពុជាឆ្នាំ ២០២៣នៅតែអាក្រក់ តែកម្ពុជាថាមិនបានឆ្លុះបញ្ចាំងការពិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ចេញ​ផ្សាយ​នៅ​ពេលថ្មីៗ​នេះបាន​កត់​សម្គាល់​ថា នៅក្នុង​ឆ្នាំ​២០២៣ កម្ពុជា​មិន​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ទាល់​តែ​សោះនៅ​ក្នុងស្ថាន​ភាព​សិទ្ធិ​មនុស្ស​។​ របាយការណ៍​ដដែល​បាន​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែលបាន​កើត​មាន​ធ្ងន់​ធ្ងរ​ រួម​មាន​ការ​ធ្វើ​ទារុណ​កម្ម ​ឬ​អំពើឃោរឃៅ​អមនុស្សធម៌ ​ការ​ព្យាបាទ​ ឬ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​រដ្ឋាភិ​បាល ​និង​តុលាការ​មិន​ឯករាជ្យ ​ការដាក់​ទោស​លើ​អ្នក​ទោស​ អ្នកនយោបាយ និង​សកម្មជន​សង្គម​។​ តែ​រដ្ឋាភិបាល​កម្ពុជា​អះអាងថា ​របាយការណ៍​នេះមិន​បានឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ពិត​របស់​កម្ពុជា​ទេ​៕

សកម្មភាពចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពនៅក្រុម​ហ៊ុនណាហ្គាវើលដ៍កាលពីពេលកន្លងទៅ
សកម្មភាពចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពនៅក្រុម​ហ៊ុនណាហ្គាវើលដ៍កាលពីពេលកន្លងទៅ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ