អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកឃ្លាំមើល៖ បាតុកម្មប្រឆាំងមេដឹកនាំខ្មែរនៅក្រៅប្រទេសគឺជួសឲ្យការសម្តែងមតិក្នុងស្រុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ​លោក ហ៊ុន ម៉ាណែត នឹង​ផ្តើម​ទស្សន​កិច្ច​នៅកូរ៉េ​ខាង​ត្បូង​ពី​ថ្ងៃ​ទី​១៥​ ដល់ថ្ងៃ​ទី​១៩ ឧសភា​។​ វត្តមាន លោក ហ៊ុន ម៉ាណែត នៅកូរ៉េ​ខាង​ត្បូង ក៏​ត្រូវ​បាន​ពលករ​ខ្មែរ​ប្រកាស​ធ្វើ​បាតុ​កម្ម​ប្រ​ឆាំង​ នៅថ្ងៃ​ទី​១៩​ ខែ​ឧសភា ​ឆ្នាំ២០២៤ ដែរ។​ តាម​អ្នក​រៀប​ចំ​កម្ម​វិធី បាតុ​កម្ម​នោះមាន​គោល​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​សង្គម និង​វិបត្តិ​នយោ​បាយ​នៅកម្ពុជា​។​ មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​គម្រោង​ធ្វើបាតុកម្ម​នោះ ​ជា​សិទ្ធិ​របស់​ពួកគេ តែ​បញ្ជាក់​ថា ​នៅក្នុង​សម័យ​សេដ្ឋកិច្ច ការ​ងារ​ប្រជា​ធិប​តេយ្យ​អាច​ដើរ​យឺត និង​ថា មាន​តែ​ការ​រួម​គ្នា​បង្កើន​សេដ្ឋកិច្ច​ពលរដ្ឋ​ទេ​ទើប​ការ​ចូល​រួម​មាន​ឥទ្ធិពល​។

សកម្មភាពបាតុកម្មរបស់ពលករខ្មែរនៅកូរ៉េខាងត្បូងកន្លងមក
សកម្មភាពបាតុកម្មរបស់ពលករខ្មែរនៅកូរ៉េខាងត្បូងកន្លងមក © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ