អានតួអត្ថបទ
បទសម្ភាស

មេធាវី លី ច័ន្ទតុលា៖ ការណ៍ដែលមានបេក្ខភាពឈរឈ្មោះតែម្នាក់ គឺបង្ហាញពីសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងរបស់មេធាវី

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈ​មេធាវី​កម្ពុជា​ នៅ​ថ្ងៃអាទិត្យ​ បាន​រៀប​ចំ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​ពេញ​មួយ​ថ្ងៃ​ ដើម្បី​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​គណៈ​មេធាវី​កម្ពុជា​ អាណត្តិ​ទី១៤។​ ជា​លទ្ធផល​ លោក​មេធាវី​ លី ច័ន្ទតុលា​ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈ​មេធាវី​អាណត្តិ​ថ្មី​ម្តង​ទៀត​ ជា​មួយ​នឹង​សំឡេង​គាំទ្រ​ចំនួន​២០១៦​សំឡេង​ ក្នុង​ចំណោម​សន្លឹក​ឆ្នោត​សរុប​ចំនួន​២០៤៥​សន្លឹក។​ គួរ​ជ្រាប​ថា​ នៅ​អាណត្តិ​ទី១៤​នេះ ​បេក្ខភាព​ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈ​មេធាវី​កម្ពុជា​ មាន​តែ​មួយ​រូប​ប៉ុណ្ណោះ ​គឺ​ជា​លោក​ លី ច័ន្ទតុលា​ ផ្ទាល់។​ មេធាវី​ លី ច័ន្ទតុលា ​បញ្ជាក់​ថា​ ការណ៍​ដែល​មាន​បេក្ខភាព​ឈរ​ឈ្មោះ​តែ​ម្នាក់​បែប​នេះ​ គឺ​បាន​បង្ហាញ​ចេញ​ពី​សាមគ្គីភាព​ និង​ឯកភាព​ផ្ទៃ​ក្នុង​នៃ​វិជ្ជា​ជីវៈ​មេធាវី​កម្ពុជា។​

លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា
លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ