អានតួអត្ថបទ
បទសម្ភាស

លោក រ៉ុង ឈុន៖ យុត្តិធម៌សម្រាប់លោក ជា វិជ្ជា នៅតែជារឿងចាំបាច់ ទោះកន្លងផុតទៅអស់១៩ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

២២​មករា​២០០៤​-២២​មករា​២០២៣ ​ជា​ខួប​១៩ឆ្នាំ​នៃ​ការ​បាញ់​សម្លាញ់​លោក​ ជា វិជ្ជា ​មេ​ដឹកនាំ​សហជីព​មួយ​រូប​ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។​ អស់​ពេល​១៩ឆ្នាំ​មក​នេះ ​បណ្តា​ក្រុម​សហជីព​ និង​អង្គការ​សង្គម​ស៊ីវិល​ នៅ​តែ​រំលឹក​ពី​លោក​ ជា វិជ្ជា​ និង​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រក​យុត្តិធម៌​ពិត​ប្រាកដ។​ លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា ​លើក​ឡើង​ថា ​១៩ឆ្នាំ​មក​នេះ ​អាជ្ញាធរ​នៅ​មិន​ទាន់​អាច​វែក​មុខ​ឃាតករ​ និង​អ្នក​នៅ​ពី​ខាង​ក្រោយ​ខ្នង​ នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា។​ បើ​តាម​លោក​ រ៉ុង ឈុន​ គឺ​យុត្តិធម៌​សម្រាប់​លោក​ ជា វិជ្ជា​ នៅ​តែ​ជា​រឿង​ចាំ​បាច់​ ទោះ​បី​កន្លង​ផុត​ទៅ​អស់​១៩ឆ្នាំ​ក៏​ដោយ។​

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ