អានតួអត្ថបទ
អារ្យធម៌ខ្មែរ

ចម្លាក់ ​និង គំនូរ​​​វត្ត​ដំរីស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាទី​អារ្យ​ធម៌ សូម​នាំអារម្មណ៍​លោកអ្នក​នាង ​ទៅ​ខេត្ត​បាត់ដំបង ជាថ្មី​ម្តង​ទៀត​ ដើម្បី​ឈ្វេង​យល់​ត្រួសៗ​ ពី​​ចម្លាក់​ និងគំនូរ ​ នៅ​វត្ត​ដំរីស។ វត្តដំរីស ជាវត្តបុរាណ សាងសង់នៅគ្រាដែល ដែនដីប៉ែកពាយព្យមួយនេះ ចំណុះសៀម។ វត្តនេះ ឈ្មោះដើមថា «ទេវរាជកញ្ជរជ័យ» ព្រោះហេតុថាមានជាប់ពាក់ព័ន្ធប្រវត្តិ ដឹកដំរីស ពីខេត្តពោធិសាត់ ទៅថ្វាយព្រះចៅសៀម នៅក្រុងទេព ហើយដោយត្រូវឈប់ចតនៅទីលានរោងដំរីនៅបាត់ដំបង។

ចម្លាក់នៅវត្ត​ដំរីស ខេត្ត​បាត់​ដំបង។
ចម្លាក់នៅវត្ត​ដំរីស ខេត្ត​បាត់​ដំបង។ © Bor Hak
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាទីនេះ លោកអ្នក​នាង​នឹង​បាន​ស្តាប់ប្រសាសន៍​របស់វិចិត្រករ រ​បូរ ហាក់, ព្រឹទ្ធាចារ្យ ឡុច ឆានឆៃ​ និង​បេក្ខបណ្ឌិត ​ទុយ ដាណែល ។

-លោក​ បូរ ហាក់ ​​​ធ្លាប់​យក​ស្នាដៃ​វិចិត្រកម្ម​ ​តាំង​បង្ហាញ ​នៅរដ្ឋធានីប៉ារីស​ បាន​សារភាពថា វណ្ណកម្ម​សិល្បៈ​នៅ​​វត្ត​ដំរីស  ​បាន​ជិះ​ឥទ្ធិពល​លើ​ចិត្ត​គំនិត​របស់លោក​​ និង​សិល្បករផ្សេងទៀត​នៅ​បាត់​ដំបង ពិសេស​ខាង​ក្បាច់​បុរាណ​។​

-ព្រឹទ្ធាចារ្យ ឡុច ឆានឆៃ​ ជា​សាច់សារលោហិត​របស់​វង្សត្រូកូលអភ័យវង្ស សព្វថ្ងៃ​រស់​នៅក្រុងប៉ារីស បានរៀបរាប់ថា សិល្បៈ​នៅ​វត្ត​ដំរីស ជាអត្តសញ្ញាណ​យ៉ាងពិសេស​មួយ​បែប​នៃ​អ្នក​បាត់ដំបង​។

-បេក្ខ​បណ្ឌិតប្រវត្តិ​សិល្បៈ លោក ទុយ ដាណែល ដែល​កំពុង​តាក់​តែង​និក្ខេបបទ ​នៅក្រុង​ប៉ារីស បាន​ចូលខ្លួន​មក​រៀបរាប់​ចំណុច​ពិសេសៗ​របស់​សិល្បៈវត្ត​ដំរីស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ