អានតួអត្ថបទ
អារ្យធម៌ខ្មែរ

ខ្សែមួយ ឬ សាដៀវ ឬក៏ សាយដៀវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាទីអារ្យធម៌ ថ្ងៃព្រហស្បតិ៍ ទី​២៩កក្កដា វិទ្យុ​បារាំង​អន្តរជាតិ សូម​រៀបចំ​ប្រធានបទស្តីពី ឧបករណ៍​ខ្សែមួយ ដែលអ្នក​ខ្លះ​ច្រើន​ហៅថា សាយដៀវ។ វា​គឺឧបករណ៍​ភ្លេង​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ។

រូបចម្លាក់​នៅជញ្ជាំង​ប្រាសាទអង្គរវត្ត ស្លាបខាងកើត។ រូបភាពដោយ ឡុង តូន
រូបចម្លាក់​នៅជញ្ជាំង​ប្រាសាទអង្គរវត្ត ស្លាបខាងកើត។ រូបភាពដោយ ឡុង តូន © Long Ton
ផ្សាយពាណិជ្ជកម្ម

សាយដៀវ ឬសាដៀវ ហៅតាម​សំនៀង​ភាសា​សៀម​ បាន​សេចក្តីថា ខ្សែទោល ឬ ខ្សែតែមួយ​។ អ្នក​មួយ​ចំនួន និយាយ​លាយភាសា​គ្នាថា ខ្សែដៀវ។​ ចំណែក ​អ្នក​ខ្មែរនិយម​ ​​ ច្រើន​ហៅថា ​ខ្សែមួយ។ បើ​មិន​ដូច្នេះ​ អ្នក​ខ្លះ ក៏​​ហៅតាម​បាលីសំស្ក្រឹត​ថា ​​​ឯកតន្ត្រី​។

ឧបករណ៍​​ខ្សែមួយ​ ជា​មរតក​របស់​បុព្វ​បុរសខ្មែរ។ ​មាន​ភស្តុតាង​ ចម្លាក់​ឆ្លាក់​​តាម​ប្រាសាទ​បុរាណ​​ មួយ​ចំនួន​របស់ខ្មែរ ជាពិសេស​​​ភស្តុតាង​ចម្លាក់​នៅ​ប្រាសាទ​សម្បូរព្រៃគុក សតវត្សទី​៧។ គេ​​ក៏​ឃើញមាន​ចម្លាក់​រូប​ឧបករណ៍ខ្សែមួយ នៅ​ប្រាសាទបាយ័ន្ត សតវត្សទី​១២​។​​ នៅប្រាសាទ​អង្គវត្ត ក៏​មាន​ឆ្លាក់​រូប​ឧបករណ៍​ខ្សែមួយ​ដែរ តែ​ទំនង​ជា​ឆ្លាក់​​នាសម័យ​កណ្តាល អំលុងសតវត្សទី​១៦​។ ​សូមចុចស្តាប់​សំឡេងខ្សែអាត់។

 

បទភ្លេង៖

ហោមរោង, សំបួរមាស និង កន្ទំរុយ ដែល​មានក្នុងខ្សែអាត់នេះ ប្រគំដោយយុវសិល្បករ ហៀង ឈុនហេង។​

 

សូម​អញ្ជើញ​អាន៖

-ព្រាប ចាន់ម៉ារ៉ា, សាដៀវ ឧបករណ៍ភ្លេងមួយដែលចាស់​, វេបសាយ យសោធរ។

-​ កែវ ណារុំ, តន្ត្រីនៅប្រទេសខ្មែរ, គ្រឹះស្ថាននគរវត្ត, ២០១១។

-អ្នកនិពន្ធមួយក្រុម, ឧបករណ៍តន្ត្រីបុរាណកម្ពុជា, យូណេស្កូ, ១៩៩៤។

-ម៉ៅ អាយុទ្ធ, សម្លេងសាដៀវ, ១៩៨៩។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ