អានតួអត្ថបទ
អារ្យធម៌ខ្មែរ

ស្ថាននាម សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

«ព្រះបាទស្រីឦសានវរ្ម័ន» ​ជា​ព្រះរាជា​ខ្មែរ​នៅសតវត្សរ៍ទី​៧។ ព្រះរាជនាម​​នេះ ត្រូវ ​ធនាគារជាតិ​នៃកម្ពុជា នៅឆ្នាំ​២០១៩​ យក​ដាក់​ឈ្មោះ​ «សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ» ​ឬ ហៅកាត់ថា «ស.ស.រ»។ ​​តើ​មកពី​ហេតុ​អ្វី​​?

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន»  ឬ ហៅកាត់ថា ស.ស.រ
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ឬ ហៅកាត់ថា ស.ស.រ © សហការី
ផ្សាយពាណិជ្ជកម្ម

នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្តភ្នំ សារមន្ទីរ«ព្រះស្រីឦសានវរ្ម័ន» ​​បើកទ្វារ​​ដំណើរ​ការ​ទទួល​ភ្ញៀវ​ចូល​ទស្សនា កាលពីឆ្នាំ២០១៩  គឺ​ជាសារមន្ទីរពិសេស​ និង​ប្លែក​មួយ​ ដែល​អាច​ឲ្យ​គេ​ផ្តើម​យល់​ច្រើន​ជាង​មុន​ ពី​ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និងរូបិយវត្ថុរបស់នគរខ្មែរ​ ពីសម័យ​ហ្វូណនមកទល់​នឹង​សម័យទំនើបសព្វថ្ងៃ។​  ​​ថ្នាក់ដឹកនាំ ស្ថាប័ននេះ ចាត់ទុកថា​ « ជា​ទីកន្លែងផ្តល់​ចំណេះដឹងដ៏រស់រវើក។» ​

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន»  មាន​ទីតាំង​នៅ អគារលេខ ១៩ រុក្ខវិថីលេខ ១០៦ ព្រះមហាក្សត្រីយានីកុសមៈ ស្ថិត​ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដើមឡើយ ទីតាំងសារមន្ទីរ​នេះ ជាអតីតទីតាំងសាលាក្រុងភ្នំពេញ ក្នុងឆ្នាំ១៩០៨​ ក្រោយ​មក ជា​​គេហដ្ឋាន​​របស់​សម្តេច ប៉ែន នុត  និងតមកទៀត ក្លាយ​ជា ក្រុមហ៊ុនអាកាសចរណ៍ ក្នុងឆ្នាំ១៩៩២។

​មុននឹងបានជួសជុលកែប្រែទៅជាសារមន្ទីរ, អគារនេះ ធ្លាប់ស្ថិតនៅក្នុងសភាពទ្រុឌទ្រោម ​ ហើយត្រូវគេ​​​​​​សម្រេចរក្សា​ទុក​សភាពដើម ជាអគាររចនាបទសម័យបារាំង​ ក្នុងគោលបំណងដាក់តាំងបង្ហាញនូវ​កំណប់​ រូបិយវត្ថុ និង​​វត្ថុបុរាណចាប់តាំងពីសម័យហ្វូណន។

ចាប់តាំងពីឆ្នាំ២០១២ ជា​ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ដែល ​បើកទ្វារចាប់ពី​ឆ្នាំ​២០១៩មក ទទួល​ភ្ញៀវ​ពី​ថ្ងៃ​អង្គារ ដល់ ​ថ្ងៃ​អាទិត្យ​ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ