អានតួអត្ថបទ
អារ្យធម៌ខ្មែរ

ពិព័រណ៍​គំនូរពុទ្ធប្រវត្តិ ដែល​បាត់បង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិព័រណ៍នៅរាជធានី​ភ្នំពេញ ស្តីពី«ពុទ្ធប្រវត្តិ៖ ពិព័រណ៍បណ្ណសារគំនូរបុរាណដែលបាត់បង់» តាំង​បង្ហាញ ចាប់ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ​នៅ​សារមន្ទីរជាតិកម្ពុជា​។ គំនូរបុរាណ​តាមវត្ត មាន​ជាង​៣០ផ្ទាំង​ ក្នុង​ចំណោម​រូបថត​ជាង១០០សន្លឹក​​ ដែល​​​ លោក​ ឈឹម សុធី បាន​ថតអំលុង​២ទសវត្សរ៍ចុងក្រោយ​នេះ។ សព្វថ្ងៃ ​រូប​គំនូរ​ពិត​ត្រូវបាត់បង់អស់​​ហើយ ដ្បិតថា វិហារ​ត្រូវ​ខូច​ខាតបាក់បែក​ ដោយសារ​កត្តាធម្មជាតិ ចាស់ជរា ភ្លើងឆេះ និងព្រោះតែ​កត្តា​​មនុស្ស​បំផ្លាញ​ ដោយការ​​ពុំ​យល់ដឹង​ពី​«គុណតម្លៃ​»។​

ផ្ទាំងគំនូរ​នៅ​​វត្តមួយ​ ក្នុង​ខេត្ត​កណ្តាល ដែល​លោក​ ឈឹម សុធី ​​​ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូនរូប​និង​សិប្បកម្ម ​បាន​ថត​ទុក នៅមុន​វិហារ​ត្រូវ​បាក់បែក​ខូចខាត។​
ផ្ទាំងគំនូរ​នៅ​​វត្តមួយ​ ក្នុង​ខេត្ត​កណ្តាល ដែល​លោក​ ឈឹម សុធី ​​​ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូនរូប​និង​សិប្បកម្ម ​បាន​ថត​ទុក នៅមុន​វិហារ​ត្រូវ​បាក់បែក​ខូចខាត។​ © Chhim Sothy
ផ្សាយពាណិជ្ជកម្ម

ការតាំងបង្ហាញ​ផ្ទាំង​រូបថត​នេះ រៀបចំ​ដោយ​ ​​នាយកដ្ឋានសិល្ប:សូនរូប និងសិល្ប:សិប្បកម្ម នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយ សារមន្ទីរជាតិកម្ពុជា​។ សារមន្ទីរជាតិ បញ្ជាក់ថា «​ ពិព័រណ៍នេះ ជាការរួមចំណែកផ្សព្វផ្សាយនូវបេតិកភណ្ឌវប្បធម៌ជាតិដែលបានបាត់បង់ដល់ស្រទាប់យុវជន ក៏ដូចជាសាធារណជនទូទៅ ឲ្យបានស្គាល់នូវគុណតម្លៃនៃស្នាដៃសិល្ប:គំនូរខ្មែរបុរាណ រួមទាំងសិប្បកម្មផ្សេងៗទៀតគ្រប់ទម្រង់ទាំងរូបី និងអរូបី។»

លោក​ ឈឹម សុធី ​​​ជា​ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូនរូប​និង​សិប្បកម្ម ​ បាន​ផ្តល់​កិត្តិយស​ផ្តល់​សម្ភាស​ឲ្យ​វិទ្យុបារាំង​អន្តរជាតិ RFI ។ សូម​អញ្ជើញ​ចុចស្តាប់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ