នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តធ្វើការរៀបរាប់ អំពីព្រះចន្ទតទៅទៀត ដោយសូមលើកឡើង អំពីដំណើរដើមទងនាំទៅដល់ការចាប់កំណើតនៃបេសកកម្មអាប៉ូឡូ ដែលអាចនាំមនុស្សទៅចុះចតលើឋានព្រះចន្ទ កាលពី៥០ឆ្នាំមុន។
មើលវគ្គផ្សេងទៀត
-
ប្រវត្តិរ៉ុកកែតអវកាសរុស្ស៊ីធុន Soyuz
រុស្ស៊ី គឺជាប្រទេសមហាអំណាចដ៏ចម្បងមួយ នៅក្នុងវិស័យអវកាស នៅក្នុងពេលបច្ចុប្បន្ន ជាមួយនឹងបច្ចេកវិទ្យារ៉ុកកែត និងយានអវកាស ដ៏ល្បីល្បាញមួយនៅលើពិភពលោក គឺ សូយូស (Soyuz)។ Soyuz ជាបច្ចេកវិទ្យាបន្សល់ទុកតាំងពីសម័យសហភាពសូវៀត ហើយត្រូវបានអភិវឌ្ឍចេញពីបច្ចេកវិទ្យារ៉ុកកែត V2 របស់អាល្លឺម៉ង់ ដោយវិស្វករសូវៀត ឈ្មោះ Sergei Korolev ដែលត្រូវបានគេចាត់ទុកជាបិតានៃកម្មវិធីអវកាសសូវៀត។02/07/202310:58 -
ប្រវត្តិរ៉ុកកែត Ariane របស់អឺរ៉ុប
រ៉ុកកែត Ariane-5 គឺជារ៉ុកកែតដ៏មានប្រសិទ្ធភាព និងមានអត្រាជោគជ័យខ្ពស់ ហើយជាគន្លឹះជួយឲ្យអឺរ៉ុបបានគ្រប់គ្រងទីផ្សារបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្ម នៅក្នុងរយៈពេលជាច្រើនឆ្នាំ។ ក៏ប៉ុន្តែ មុននឹងឈានមកដល់ជោគជ័យនេះ កម្មវិធីរ៉ុកកែតអវកាសរបស់អឺរ៉ុបបានឆ្លងកាត់នូវបរាជ័យជាច្រើន រហូតស្ទើរតែត្រូវបានគេបោះបង់ចោល។11/06/202309:00 -
រ៉ុកកែតអាល្លឺម៉ង់ V2៖ ឫសគល់នៃបច្ចេកវិទ្យារ៉ុកកែតសម័យទំនើប
រ៉ុកកែតអវកាស (ក៏ដូចជារ៉ុកកែតយោធា) មានឫសគល់ចេញពីការរកឃើញរំសេវ និងកាំជ្រួចបាញ់ជាការកម្សាន្ត នៅចិនសម័យបុរាណ ហើយមានមូលដ្ឋានវិទ្យាសាស្រ្ត ពីច្បាប់ចលនារបស់អ៊ីសាក់ ញូតុន។ ក៏ប៉ុន្តែ បច្ចេកវិទ្យារ៉ុកកែតសម័យទំនើប ដែលគេប្រើជាទូទៅ នៅក្នុងសម័យកាលបច្ចុប្បន្ននេះ មានឫសគល់ចេញពីអាវុធដ៏សំខាន់មួយ របស់អាល្លឺម៉ង់ណាស៊ី ក្នុងសម័យសង្គ្រាមលោកលើកទីពីរ គឺរ៉ុកកែត ដែលគេឲ្យឈ្មោះថា V-2 រចនាឡើងដោយវិស្វកររ៉ុកកែតដ៏ល្បីរបស់អាល្លឺម៉ង់ គឺ Wernher von Braun។03/04/202310:10 -
ប្រវត្តិរ៉ុកកែត៖ ចាប់ពីចិនសម័យបុរាណ ដល់ដើមសតវត្សរ៍ទី២០
បច្ចេកវិទ្យារ៉ុកកែតបច្ចុប្បន្ន ទាំងរ៉ុកកែតអវកាស និងរ៉ុកកែតយោធា មានគោលការណ៍គ្រឹះចេញពីទ្រឹស្តីវិទ្យាសាស្រ្តរបស់អ៊ីសាក់ ញូតុន អ្នកប្រាជ្ញអង់គ្លេសនៅសតវត្សរ៍ទី១៧។ ក៏ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង រ៉ុកកែតត្រូវបានគេប្រើ តាំងពីរាប់រយឆ្នាំមុនអ៊ីសាក់ ញូតុន ទៅទៀត។ រ៉ុកកែតដំបូងគេ ដែលគេអាចបញ្ជាក់បានតាមរយៈឯកសារប្រវត្តិសាស្រ្ត គឺមានដើមកំណើតចេញពីចិនសម័យបុរាណ។27/03/202307:51 -
រ៉ុកកែតអវកាសធុន H3 គន្លឹះនៃកម្មវិធីអវកាសជប៉ុន
កាលពីថ្ងៃទី៧ មីនា ២០២៣ ជប៉ុនបានបាញ់បង្ហោះរ៉ុកកែតអវកាសថ្មីមួយរបស់ខ្លួន គឺរ៉ុកកែតធុន H3។ រ៉ុកកែត ដែលជប៉ុនរំពឹងថា នឹងអាចជាគន្លឹះក្នុងការប្រកួតប្រជែង ក្នុងវិស័យអវកាស ជាពិសេស ក្នុងប្រជែងក្នុងទីផ្សារផ្តល់សេវាកម្មបាញ់បង្ហោះផ្កាយរណប។ ក៏ប៉ុន្តែ ការបាញ់បង្ហោះនេះត្រូវទទួលបរាជ័យ ដោយមានបញ្ហាម៉ូទ័រនៃកំណាត់ទីពីរ ហើយដែលតម្រូវឲ្យគេបញ្ជាឲ្យរ៉ុកកែតបំផ្ទុះកម្ទេចខ្លួនឯងចោល ដើម្បីចៀសវាងគ្រោះថ្នាក់ពេលធ្លាក់មកលើដី។13/03/202307:19