អានតួអត្ថបទ

អូស្ត្រាលី៖ គណបក្ស​ប្រឆាំងឈ្នះឆ្នោត

ថ្ងៃសៅរ៍ ទី​៣១ឧសភា នាយករដ្ឋមន្ត្រី​អភិរក្សនិយម លោក Scott Morrison បាន​ចាញ់​ការ​ឆ្នោត​ ហើយ​តំណែង​ប្រមុខ​ដឹកនាំរដ្ឋាភិបាល​ថ្មី នឹង​បាន​ធ្លាក់​ទៅ​ខាង​ថ្នាក់ដឹកនាំគណ​បក្ស​ពលករ​ ដែល​ជាបក្សប្រឆាំង​ដ៏​លេចធ្លោ។ នៅ​ពេល​រាប់​សន្លឹកឆ្នោត​បានតែ​ជាង​ពាក់កណ្តាល​​ លោក Scott Morrison បាន​ទទួល​ស្គាល់​បរាជ័យ និង​បាន​ថ្លែង​អបអរ​សារទ​ដល់​មេបក្ស​ប្រឆាំង គឺ​លោក អង់តូនី អាល់បាណេស៊ី (Anthony Albanese) ។​ មេបក្សប្រឆាំង​រូបនេះ បាន​ថ្លែង​សុន្ទរកថា​ស្តីពី​ភាពជោគជ័យ​របស់​ខ្លួន​ថា «ពលរដ្ឋ​អូស្ត្រាលី​បាន​បោះឆ្នោត​ដើម្បីការ​ផ្លាស់ប្តូរ»។

Anthony Albanese proclamou-se como vencedor das legislativas na Austrália. Sydney, 21 de Maio de 2022.
Anthony Albanese proclamou-se como vencedor das legislativas na Austrália. Sydney, 21 de Maio de 2022. AFP - WENDELL TEODORO
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​អូស្ត្រាលីដែល​ត្រូវ​បោះឆ្នោត​ ​ប្រមាណ​១៧,​២លាន​នាក់ ត្រូវ​សម្រេច​ជ្រើសរើស​សមាជិក​សភា​ចំនួន​១៥១អាសនៈ សម្រាប់បេក្ខជន​​តំណាង​រាស្ត្រ​ មាន​អាណត្តិ​​៣ឆ្នាំ​ ហើយ​និង​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​ ប្រមាណ​៤០រូប​នៃអាសនៈ​៧៦​ ដែល​តម្រូវ​ឲ្យ​ផ្លាស់​ប្តូរ​រៀងរាល់​៦ឆ្នាំម្តង។​ គណ​បក្ស​ដែល​បានទទួល​​សំឡេង​ភាគច្រើន​ក្នុងការ​បោះឆ្នោត​នេះ គឺ ត្រូវ​ឈ្នះ​ជាស្វ័យ​ប្រវត្តិ ដើម្បី​រៀបចំបង្កើត​រដ្ឋាភិបាល។​

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​អូស្ត្រាលី មើលឃើញថា ការណ៍​ដែល​លោក​ Scott Morrison ចាញ់​ឆ្នោត ពីព្រោះតែ​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ហើយ​ពិសេស​គឺ​អសកម្ម​ក្នុង​វិស័យ​ប្រឆាំង​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ អ្នក​វិភាគ​បញ្ជាក់ថា រដ្ឋាភិបាល​ចេះតែ​ថា​ស្រឡាញ់​បរិស្ថាន គាំទ្រ​ការ​កាត់បន្ថយ​ឧស្ម័យ​កាបូនិក ក៏ប៉ុន្តែ​ នៅពី​ចំណែក​ម្ខាង​គឺ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ឧស្សាហកម្ម​ផលិត​ធ្យូងថ្ម។ ដែល​វិស័យនេះ ជាប្រភព​ចំណូល​សេដ្ឋកិច្ច​មួយ​យ៉ាងធំ​សម្រាប់​ប្រទេស។​

អូស្ត្រាលី​ត្រូវគេ​មើលឃើញថា​បាន​ប្រឈម​នឹង​វិបត្តិ​ធម្មជាតិ​ ធ្ងន់ ​ខ្លាំង ​និង​កាច​សាហាវ នាប៉ុន្មាន​បួន​ប្រាំ​ឆ្នាំចុងក្រោយ​នេះ។ នៅក្នុង​ប្រទេសមួយ​ដែល​ត្រូវ​គេ​កត់​សម្គាល់​យ៉ាង​ខ្លាំង​ពី​គ្រោះ​ទឹកជំនន់ ភ្លើង​ឆេះព្រៃ និង​គ្រោះ​រាំង​ស្ងួត​ខ្លាំង​, មេដឹកនាំគណ​បក្សពលករលោក Anthony Albanese ​និងជាប្រមុខរដ្ឋាភិបាល​ថ្មី​ បាន​សន្យា​គិតគូរ​ពីបរិស្ថាន និង​ជំរុញ​កែប្រែអូស្ត្រាលី​ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​ជឿនលឿន​ខ្លាំង​ខាង​ថាមពល​ដែល​ស្អាត​និង​កកើត​ឡើងវិញ។​ ទន្ទឹម​នឹង​គ្នា​នេះ លោក Anthony Albanese បាន​សន្យា​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ធ្លាប់​បាន​ចោទប្រកាន់​រដ្ឋាភិបាល​របស់​លោក Scott Morrison ថា​គ្មាន​តម្លាភាព និង​មាន​យុត្តិធម៌​​តិចតួច​ជាងគេបំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​អូស្ត្រាលី។​

មេបក្សប្រឆាំង លោក Anthony Albanese អាយុ​៥៧ឆ្នាំ មាន​ដើមកំណើត​ជាតិ​អ៊ីតាលី ក្នុង​គ្រួសារ​ក្រីក្រ​។​ លោក​នឹង​ជា​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​ដំបូង​គេ​ ដែល​មាន​កំណើត​ជា​កូន​កាត់​អ៊ីតាលី និង​គ្មាន​ឈ្មោះ​អង់គ្លេស​បែប​អូស្ត្រាលី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ