អានតួអត្ថបទ
អាស៊ី-អាកាសធាតុ

ទន្លេនៅតំបន់អាស៊ីជាបេះដូងនៃវិបត្តិអាកាសធាតុដែលអាចប៉ះពាល់ដល់ប្រជាជនរាប់ពាន់លាននាក់

នៅ​ឆ្នាំ ២១០០ គំនរទឹកកក​ក្រាស់ឃ្មឹក​នៅ​តាម​ដង​ភ្នំ​ហិណ្ឌូគួច និង​ហ៊ីម៉ាឡាយ៉ា​ដែល​ជា​បេះដូង​នៃ​យុទ្ធកថា​ដ៏​ស្រស់ស្អាត​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ស្ទើរ​តែ​រលាយ​អស់។ មូលហេតុ​ចម្បង​ដែល​ឈាន​ទៅ​រក​គ្រោះមហន្តរាយ​មួយ​នេះ​បាន​កើត​ចេញ​ពី​វិបត្តិ​អាកាសធាតុ។ គួរ​រម្លឹក​ថា គឺ​គំនរទឹកកក​ក្រាស់ឃ្មឹក​នៅ​តាម​ដង​ភ្នំ​ហិណ្ឌូគួច និង​ហ៊ីម៉ាឡាយ៉ា​នោះ​ឯង​ដែល​ជា​ប្រភពទឹក​ចាំ​បាច់​សម្រាប់​ការរស់រាន និង​ការ​លូតលាស់​របស់​ទ្វីប​អាស៊ី។ គំនរទឹកកក​ក្រាស់ឃ្មឹក​នៅ​តាម​ដង​ភ្នំ​ហិណ្ឌូគួច និង​ហ៊ីម៉ាឡាយ៉ា​ជា​ប្រភព​ទឹក​របស់​ទន្លេ​នៅ​អាស៊ី​សម្រាប់​ការ​រស់រាន និង​ការ​លូតលាស់​របស់​ទ្វីបអាស៊ី។

ភ្នំហ៊ីម៉ាឡាយ៉ា
ភ្នំហ៊ីម៉ាឡាយ៉ា © Eliott Schonfeld
ផ្សាយពាណិជ្ជកម្ម

ទឹក​ដែល​គេ​ហៅ​ជា​មាសខៀវ​បាន​ក្លាយ​ជា​វត្ថុ​រាវ​មាន​តម្លៃ​ជាង​ប្រេង​ទៅ​ទៀត។ មាន​តម្លៃ​ជាង​ប្រេង ព្រោះ​ជីវិត​ពលរដ្ឋ​ជា​ច្រើន​ពាន់លាននាក់​នៅ​ឥណ្ឌា ប៉ាគីស្ថាន ចិន និង​នៅ​កន្លែង​ផ្សេង​ទៀត​បាន​ពឹងផ្អែក​លើ​ទឹកទន្លេ​ដែល​ផ្គត់ផ្គង់​ដោយ​គំនរទឹកកក​ក្រាស់ឃ្មឹក​នៅ​តាម​ដង​ភ្នំ​ហិណ្ឌូគួច និង​ហ៊ីម៉ាឡាយ៉ា។ មាន​មនុស្ស​ជិត ១ ៦៥០លាននាក់​ដែល​រស់នៅ​តាម​អាងទន្លេ​កំពុង​ពឹងពាក់​លើ​ទឹក​ទន្លេ​ធំៗ ដូច​យ៉ាង​ទន្លេ Yangtsé ទន្លេ Brahmapoutre ទន្លេ​មេគង្គ និង​ទន្លេ Indus។ ទន្លេ​ធំៗ​ដែល​ទទួល​ប្រភព​ទឹក​ពី​គំនរទឹកកក​ក្រាស់ឃ្មឹក​នៅ​តាម​ដង​ភ្នំ​ហិណ្ឌូគួច និង​ហ៊ីម៉ាឡាយ៉ា​ទាំង​អស់​នេះ​ជា​អ្នក​ផ្គង់ផ្គង់​ទឹកសាប​ដល់កសិករ និង​ឧស្សាហកម្ម ព្រម​ទាំង​ផ្តល់​ត្រី រួម​ទាំង​សារធាតុចិញ្ចឹម​ផ្សេងៗ​សម្រាប់​ជីវិត និង​ការ​លូតលាស់​ទៀត​ផង។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ព្រមាន​រួច​ហើយ​ថា បើ​សីតុណ្ហភាព​ក្នុង​បរិយាកាស​កើន​លើស​ពី ១,៥អង្សារ មាន​គំនរផ្ទាំងទឹកកក​ចំនួន ២ភាគ៣ នឹង​ត្រូវ​បាត់បង់។ ព្រឹត្តិការណ៍​មួយ​នេះ​នឹង​ផ្តល់​ផលវិបាក​ធំធេង​ដែល​មាន​តាំង​ពី​ទឹកជំនន់ គ្រោះរាំងស្ងួត និង​ការ​រអិលបាក់ដី។ « អាស៊ី​បាន​ប្រឈម​នឹង​បញ្ហា​ចំនួន ៣ ទាក់ទង​នឹង​ទឹក៖ ទី១ មាន​ទឹក​មិន​គ្រប់គ្រាន់​នៅ​ក្នុង​ប្រទេស​មួយចំនួន ដូច​យ៉ាង​ឥណ្ឌា និង​ចិន ទី២ ភាព​របោះរបោយ​ដោយសារ​បម្រែបប្រួល​អាកាសធាតុ និង​ទី៣ ការ​ប្រមូលផ្តុំ​របស់​ប្រជាជន​និង​ទីក្រុង​នៅ​តាម​ច្រាំងទន្លេ​ដែល​កំពុង​ជួប​ការ​ប្រឈម​ស្រាប់ » នេះ​ជា​ការ​កត់សម្គាល់​របស់​លោកស្រី Debra Tan នាយិកា​អង្គការ​ក្រៅរដ្ឋាភិបាល​ឈ្មោះ China Water Risk។ ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក ពលរដ្ឋ​បាន​ចាប់​ផ្តើម​ខ្នះខ្នែង​ស្រោចស្រង់​ទន្លេ​របស់​ខ្លួន និង​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​ទប់​នឹង​កង្វះ​ទឹក។

នៅ​ក្នុង​ប្រទេស​ថៃ ក្រុម​សមាគម​បាន​បិទខ្ទប់​លើ​គម្រោង​បូមខ្សាច់​ក្នុង​ទន្លេមេគង្គ និង​បាន​បរិហារ​ពី​ផលប៉ះពាល់​លើ​ជីវៈចម្រុះ​កើត​ចេញ​ពី​ទំនប់​វារីអគ្គិសនី​ប្រមាណ​ជា ១០កន្លែង​ដែល​បាន​រារាំង​លំហូរ​ប្រភេទសត្វ និង​ដីល្បាប់។ នៅ​ចិន កម្មវិធី​ទ្រង់ទ្រាយ​ធំ​មួយ​កំពុង​ដំណើរការ​ដើម្បី​ជួយ​ស្រោចស្រង់​ទន្លេ Yangtsé៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ