អានតួអត្ថបទ
អាហ្វ្រិក

អាហ្រ្វិករៀបចំ​យុទ្ធសាស្ត្រ​ទប់មេរោគ​Covid-19 ក្រោយ​មាន​ករណី​ឆ្លង​នៅ​អេហ្ស៊ីប

ចំនួន​អ្នក​ស្លាប់​ដោយ​កូរ៉ូណាវីរុស បាន​ឡើង​ដល់​១៥២៣​នាក់ និង​ចំនួន​អ្នក​ឆ្លង​ថ្មី បានឡើង​ដល់​៦៦៤៩២នាក់។ នេះ​បើ​តាម​តួលេខ​ផ្លូវការ​ផ្តល់​ដោយ​អាជ្ញាធរ​ចិន នៅ​ថ្ងៃ សៅរ៍​ទី ១៥កុម្ភៈ។ ហើយ​ជា​លើក​ដំបូង មានករណី​ឆ្លង​ទី​មួយ​រកឃើញ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ ប្រឈម​នឹង​ការរីករាលដាល​នេះ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ក្រុមប្រទេស​ជា​សមាជិក​សហគម​សេដ្ឋកិច្ច​អាហ្វ្រិក​ខាង​លិច​ហៅ​កាត់​ថា(Cédéao) បាន​ជួប​ប្រជុំ​គ្នាភ្លាម នៅ​ល្ងាច​មិញ ដើម្បី​រៀប​ចំ​យុទ្ធ​សាស្ត្រ​រួម​​ប្រឆាំង​នឹង​កូវីត-១៩។ អាហ្វ្រិក​បាន​សម្រេច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម។

ក្រុមប្រទេស​អាហ្វ្រិក​ខាង​លិច​ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់​ស្កាត់​មេរោគ​Covid-19
ក្រុមប្រទេស​អាហ្វ្រិក​ខាង​លិច​ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់​ស្កាត់​មេរោគ​Covid-19 REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

ល្បី​ខាង​គ្មាន​ការ​ត្រួត​ពិនិត្យ​តាម​ព្រំដែន​តឹង​រ៉ឹង នៅ​ថ្ងៃនេះ​សមាជិក​សហគមន៍សេដ្ឋកិច្ច​​អាហ្វ្រិកខាង​លិច បាន​សម្រេច​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តាម​ព្រំដែន ដើម្បី​ទប់​ស្កាត់​ការ​រីករាលដាល​នៃជំងឺ​កូរ៉ូណា​ថ្មី ជា​យថាហេតុ​​ណាមួយ។ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​ម៉ាលី ដែល​ជា​ម្ចាស់​ផ្ទះ​បើ​រៀប​ចំ​ជំនួប​ប្រជុំ​ អាហ្វ្រិក​ត្រូវ​តែ​មាន​កិច្ចសហប្រតិបត្តិការ​ព្រំដែន ព្រោះ​អាហ្វ្រិក​មិន​អាច​​រងគ្រោះ​នឹង​កូរ៉ូណាវីរុស​មួយ​ទៀត​បាន​ឡើយ។ អាហ្រ្វិកធ្លាប់​មាន​បទពិសោធន៍​រងគ្រោះ​​អេបូឡា​ហើយ ដូច្នេះអាហ្វ្រិក​ត្រូវ​ដឹង​ថា​ត្រូវ​ធ្វើ​ដូច​ម្តេច ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​ពី​ប្រទេស​ចិន ? ទទួល​ព្យាបាល ​ដាក់​ឱ្យ​នៅដាច់​ដោយ​ឡែក​ឬ​យ៉ាងណា ?

សូម​បញ្ជាក់​ថា គិត​ចាប់​តាំង​ពី​កូរ៉ូណា​វីរុស​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន តាំង​ពី​ខែ​ធ្នូ​២០១៩មក គេ​ទើប​សង្កេត​ឃើញ​មាន​ករណី​ឆ្លង​ជា​លើក​ដំបូង​នៅ​លើ​ទ្វីប​អាហ្វ្រិក លើ​ពលរដ្ឋបរទេស​ម្នាក់ (ពុំ​មាន​ការ​បញ្ជាក់​អំពី​សញ្ជាតិ) នៅ​អេហ្ស៊ីប​ទេ។ ប៉ុន្តែ​សម្រាប់​ក្រុម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ក្រុមប្រទេស​នៅ​អាហ្វ្រិក​ខាង​លិច វា​ជាការ​ចាំបាច់​ដែល​អាហ្វ្រិក​ត្រូវ​ចាប់​ផ្តើម​រៀប​ចំ និង​ដាក់​ឱ្យ​ដំណើរការវិធានការ​​​វេជ្ជសាស្ត្រ​សមស្រប​សម្រាប់ទប់​ស្កាត់​មេរោគ ព្រោះ​ថ្វីបើ​អាហ្វ្រិក​ខាង​លិច​មាន​ប្រជាជន​រស់​នៅ​ជិត​៣៨០​លាន​នាក់​មែន តែ ​​​អាហ្វ្រិក​គ្មាន​មន្ទីរ​ពិសោធន៍ ដល់​បី​ សម្រាប់​ទទួល​បន្ទុក​ពិនិត្យ​ថែទាំ​និង​ព្យាបាល​ ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយបើ​មាន​ករណី​ឆ្លង​កូវីត-១៩​ចូ​លមក​ច្រើន។ នេះ​បើ​តាម​ការ​ពន្យល់​បន្ថែម​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាលី ដោយ​បាន​អំពាវនាវ​ឱ្យ​ប្រទេសសមាជិក​សហងគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាង​លិច​ទាំង​អស់ ចាប់​ពង្រឹង​មន្ទីរពិសោធន៍​របស់​ខ្លួន​ដែល​មាន បង្កើន​សម្ភារៈ​បរិក្ខារពេទ្យ​ក្នុង​ស្តុក​ និង​ឧបករណ៍​សម្រាប់​វែក​រក​ករណី​ឆ្លង​មេរោគ។​

អាហ្វ្រិក​ដែល​មាន​ទំនាក់ទំនងសេដ្ឋកិច្ច​​កាន់​តែ​ជិត​ស្និទ្ធ​ឡើងៗ​ជាមួយ​ចិន ​បង្ហាញ​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​មិន​ទៅ​​​​ជម្លៀស​ ប្រជាពលរដ្ឋ​ខ្លួន​ ដែល​កំពុង​ជាប់​កុន​នៅក្នុង​តំបន់​​ផ្ទុះ​មេរោគ​កូរ៉ូណា​នៅ​ទឹកដី​ចិន ជា​ស្វ័យប្រវត្តិ​​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ