អានតួអត្ថបទ
អូស្ត្រាលី-ទឹកជំនន់

អូស្ត្រាលី​ជម្លៀស​ប្រជាជន​រាប់​ពាន់​នាក់​ពី​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​មិន​ធ្លាប់

មនុស្ស​ចំនួន​រាប់​ពាន់​នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​គ្រោះ​ទឹក​ជំនន់​ដ៏ធំ​ នៅ​ទូទាំង​រដ្ឋ​ New South Wales (NSW) ក្នុង​ប្រទេស​អូស្ត្រាលី​។ ចំណាត់ការ​នេះ​ ធ្វើឡើង​បន្ទាប់ពី​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​យ៉ាង​ខ្លាំងនៅ​ឯ​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​អូស្ត្រាលី​ នា​ថ្ងៃចន្ទ ២២ មីនា ២០២១​ រហូត​បណ្តាល​ឲ្យ​មាន​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ពុំ​ធ្លាប់ ​ក្នុង​រយៈពេលប្រមាណជា​បី​ទសវត្សរ៍​កន្លងមកនេះ។

កំទេចកំទីអណ្តែតលើទឹក ដែលកំពុងជន់លិចដោយសារទឹកហៀរចេញពីទន្លេ Hawkesbury ក្នុងរដ្ឋ Windsor ភាគពាយព្យទីក្រុងស៊ីដនី និងរដ្ឋ New South Wales នៅថ្ងៃចន្ទទី ២២ ខែមីនាឆ្នាំ ២០២១។
កំទេចកំទីអណ្តែតលើទឹក ដែលកំពុងជន់លិចដោយសារទឹកហៀរចេញពីទន្លេ Hawkesbury ក្នុងរដ្ឋ Windsor ភាគពាយព្យទីក្រុងស៊ីដនី និងរដ្ឋ New South Wales នៅថ្ងៃចន្ទទី ២២ ខែមីនាឆ្នាំ ២០២១។ AP - Mark Baker
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ព័ត៌មាន​ផ្លូវការ​ចុងក្រោយ​ មាន​ប្រជាជន​ប្រមាណ​ ១៨ ០០០ នាក់​ ត្រូវ​បាន​ជន្លៀស​ចេញពី​ផ្ទះសម្បែង​របស់​ពួកគេ​នៅ​New South Wales (NSW) ដែលជា​រដ្ឋ​សម្បូរ​ប្រជាជន​រស់​នៅ​ច្រើន​បំផុតមួយ​របស់​អូស្ត្រាលី​។ នា​ខណៈពេលនេះ​ អាជ្ញាធរ​អូស្ត្រាលី​ បាន​ប្រកាស​ព្រមាន​ពី​ស្ថានភាព​អាកាសធាតុ​ដ៏អាក្រក់​ នៅតាម​ឆ្នេរ​សមុទ្រ​ទាំងអស់​ ស្ថិតនៅក្នុងរដ្ឋ​New South Wales​។

ក្រៅពី​ទឹកជន់នៅ​ New South Wales​ ភ្លៀងធ្លាក់ខ្លាំង​ជាច្រើន​ថ្ងៃ​បន្តបន្ទាប់គ្នា​ ក៏បាន​ធ្វើឲ្យ​ទឹក​ទន្លេ​ និង​ទំនប់​ហូរហៀរ​ចេញដល់​ពាសពេញ​ជុំវិញ​ទីក្រុង​ស៊ីដនី​និងនៅ​ភាគ​អាគ្នេយ៍​នៃរដ្ឋ​ឃ្វីនឡែន​ផងដែរ​។

កង​កម្លាំង​យោធា​កំពុងត្រូវ​គេ​បានដាក់ពង្រាយ​ដើម្បីស្វែងរក​ ក៏ដូចជា​ជួយសង្គ្រោះ​ក្នុង​អំឡុង​ពេល​នៃគ្រោះទឹកជំនន់ ដែលត្រូវ​បានគេហៅថា​ជាព្រឹត្តិការណ៍​មួយ​ក្នុងរយៈពេល ៥០ ឆ្នាំ​។

រូបភាព​ថត​បាន​ពីលើអាកាស​ នៅឯ​តំបន់​ដែល​រងគ្រោះខ្លាំង​ បង្ហាញឲ្យឃើញ​ពី​ទឹក​ដែល​ជន់​លិចខ្លាំង​ ហើយ​ផ្ទះ​របស់ប្រជាជន​អូស្ត្រាលីជាច្រើន​ បាន​បាត់រូបរាង​ និង​ឃើញតែ​ដំបូល​នៅ​ពី​លើ​ទឹកតែ​ប៉ុណ្ណោះ​។

យ៉ាងណាក៏ដោយ​ រហូតមកទល់នឹងពេលនេះ​ មិនទាន់មានអ្នកស្លាប់​ឬ​របួស​ធ្ងន់ធ្ង​រ​ណា​ម្នាក់​ ត្រូវ​បាន​គេរាយការណ៍នោះទេ​។ប៉ុន្តែ​ ដោយសារ​ភ្លៀង​ ទំនង​ជា​នៅ​បន្តធ្លាក់​មក​ទៀត​ ប្រជាជន​ចំនួន​ប្រមាណ​ ៨ លាននាក់​នៅទីក្រុងស៊ីដនី​ ត្រូវ​បាន​ប្រាអាជ្ញាធរ​ជំនាញ ប្រកាសប្រាប់ឲ្យធ្វើការពីផ្ទះ​ប្រសិនបើអាច​និងជៀសវាងការ​ធ្វើដំណើរ​ដែលមិនចាំបាច់​។

ចំណែក​ក្រុម​អ្នក​វិទ្យាសាស្ត្រ​វិញ​បាន​ក្រើន​រំឭកថា​ អូស្រ្តាលី​ អាចនឹងជួប​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ដូច​ជា​ទឹកជំនន់នេះ​ កាន់តែ​ញឹកញាប់​ និង​ធ្ងន់ធ្ងជាងមុន​ ដោយសារ​តែ​លទ្ធផល​កើត​ចេញមក​ពី​ ការ​ប្រែប្រួល​អាកាសធាតុ​។

ដោយឡែក​ មន្ត្រី​សុខាភិបាល​របស់អូស្ត្រាលី​ បានឲ្យដឹងថា​ទឹកភ្លៀង​ និង​ទឹកជំនន់​ នឹង​ធ្វើឲ្យ​ដំណើរការ​ចាក់វ៉ាក់សាំងកូវីដ​ត្រូវយឺតយ៉ាវជាងការគ្រោងមុន​។ គ្រោះមហន្តរាយ​ធម្មជាតិនេះ​ នឹង​ពន្យារ​ពេល​នៃ​ការ​ចាក់វ៉ាក់សាំង​នៅទី​ក្រុងស៊ីដនី​ និង​តំបន់​ជុំវិញ​នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ