អានតួអត្ថបទ
អាមេរិក-ចិន-អាស៊ាន

អាមេរិក​ចង់ពង្រឹង​យុទ្ធសាស្ត្រ​ការទូត និង​ពាណិជ្ជកម្ម​ ជាមួយ​ប្រទេស​អាស៊ាន ដើម្បី​​រួមកម្លាំង​ផ្តួលចិន

នៅសិង្ហបុរី លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក បានលើកឡើងថា ចិនបាន​នឹងកំពុង តែប្រើគំនៀបសង្កត់ ដាក់សំពាធ សំឡុតគំរាម​ប្រទេសផ្សេងៗ ដែល​មានជម្លោះជាមួយ​ខ្លួន នៅ​ក្នុង​សំណុំរឿងសមុទ្រចិនខាងត្បូង។ នៅក្នុងសន្ទរកថា លោកស្រីអនុប្រធានាធិបតីអាមេរិក បានថ្លែងធានាប្រាប់ទៅប្រទេសអាស៊ាន ដែលមានជម្លោះជាមួយចិន ថាសហរដ្ឋអាមេរិក និងរួមកម្លាំង​សហការជាមួយ​ប្រទេសសម្ព័ន្ធមិត្តទាំងនេះ ដើម្បីប្រឈមមុខជាមួយនឹងការគំរាមរបស់ចិន។

លោកស្រីអនុប្រធានាធិបតី Kamala Harris និយាយទៅកាន់​​កងនាវិក​អាមេរិក ប្រចាំនៅលើ​នាវាចម្បាំង the USS Tulsa នៅប្រទេសសិង្ហបុរី ថ្ងៃទី ២៣ សីហា ២០២១
លោកស្រីអនុប្រធានាធិបតី Kamala Harris និយាយទៅកាន់​​កងនាវិក​អាមេរិក ប្រចាំនៅលើ​នាវាចម្បាំង the USS Tulsa នៅប្រទេសសិង្ហបុរី ថ្ងៃទី ២៣ សីហា ២០២១ AP - Evelyn Hockstein
ផ្សាយពាណិជ្ជកម្ម

ចេញពីសិង្ហបុរី លោកស្រី កាម៉ាឡា ហារីស នឹងបន្តដំណើរទៅប្រទេសវៀតណាម នៅល្ងាចថ្ងៃអង្គារទី​២៤សីហា។ គួរបញ្ជាក់ថា ក្រៅពី​មានទំនាក់ទំនងពាណិជ្ជកម្មកាន់តែធំ ជាមួយអាមេរិក វៀតណាមក៏ជាប្រទេស ដែលប្រឆាំងចិនខ្លាំងណាស់ដែរ នៅក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។

យោងតាមលោកសាស្ត្រាចារ្យ ព្យែរ ក្រូស៊ែរ (Pierre Grosser) អ្នកជំនាញ​ការទូត នៅសាលាវិទ្យាសាស្ត្រនយោបាយ ទីក្រុង​ប៉ារីស (Science Po Paris) គឺថានៅពីក្រោយទំនាក់ទំនងល្អជាមួយវៀតណាមនេះ គឺមានហេតុផលពាណិជ្ជកម្ម ព្រោះថា​អាមេរិក ចង់បន្សាបឥទ្ធិពលរបស់ចិន នៅក្នុង​វិស័យ​ពាណិជ្ជកម្មខ្លួន​។

តទៅនេះ សូមស្តាប់សម្រង់ប្រសាសន៍របស់​លោកសាស្ត្រាចារ្យ ព្យែរ ក្រូស៊ែរ ដែលបានផ្តល់បទសម្ភាសន៍ ឲ្យ​វិទ្យុបារាំងអន្តរជាតិ RFI ដោយ​មានការបកប្រែសម្រួល ដោយ ម៉ម ពិសី ៖

ប្រសាសន៍​លោកសាស្ត្រាចារ្យ Pierre Grosser បកប្រែសម្រួលដោយ ម៉ម ពិសី
01:51

ប្រសាសន៍​លោកសាស្ត្រាចារ្យ Pierre Grosser បកប្រែសម្រួលដោយ ម៉ម ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ