អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីតបានរងការវាយប្រហារពីក្រុមហ៊ូទី

​អារ៉ាប៊ីសាអូឌីត លើកឡើងថា ក្រុមឧទ្ទាមហ៊ូទី​នៅយ៉េ​ម៉េន បាន​បើកការវាយប្រហារជាច្រើនលើកច្រើនសារ នៅថ្ងៃទី​១៩មីនាម្សិលមិញនេះដោយការប្រើយន្តហោះចម្បាំង។ ការវាយប្រហារលើកនេះ បាន​បង្កឱ្យកន្លែង​​ផ្ទុកប្រេង​​ឥន្ធនៈ​​ដ៏​សំខាន់នៅភាគខាងត្បូងនៃអារ៉ាប៊ីសាអូឌីត បានរងការខូចខាតយ៉ាងដំណំ។ នេះ បើតាមសេចក្តីថ្លែងការណ៍ដោយ​អារ៉ាប៊ីអូឌីត។

មូលដ្ឋានទ័ពអាកាសនៅអារ៉ាប៊ីសាអូឌីតត្រូវបានកម្ទេចដោយក្រុម ហ៊ូទី
មូលដ្ឋានទ័ពអាកាសនៅអារ៉ាប៊ីសាអូឌីតត្រូវបានកម្ទេចដោយក្រុម ហ៊ូទី © Internet
ផ្សាយពាណិជ្ជកម្ម

ក្រុមឧទ្ទាមហ៊ូទី នៅថ្ងៃសៅរ៍ទី​១៩មីនា បានបើកការវាយប្រហារដោយយន្តហោះចម្បាំងលើតំបន់នៅ​ភាគខាងត្បូងអារ៉ាប៊ីសាអូឌីត ដែលរួមមាន​កន្លែងផ្ទុកប្រេងឥន្ធនៈដ៏សំខាន់មួយ​​ក្នុងទីក្រុង Jizan នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់សម្ព័ន្ធយោធា​​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ក្នុងកិច្ចការ​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម​នៅ​នៅយ៉េ​ម៉េន។ ក្រៅតែពី​​កន្លែងផ្ទុកប្រេងឥន្ធនៈនោះហើយ ក៏មានដែរ​ស្ថានីយបន្សាយជាតិអំបិល ស្ថានីយផលិតថាមពលនិងឧស្ម័ន​ហ្គាស​​​ដែលនៅតំបន់​ក្បែរៗគ្នានោះ ក៏​រងការវាយប្រហារពីពួកឧទ្ទាម តែការវាយប្រហារនោះមិនមានបង្កមនុស្សស្លាប់នោះទេ។​​

បើ​​តាមសម្ព័ន្ធយោធា​​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ក្នុងកិច្ចការ​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម​នៅយ៉េ​ម៉េន យន្តហោះគ្មានមនុស្សបើក ឬ យន្តហោះចម្បាំងនោះ ត្រូវស្ទាក់ចាប់បាននិងត្រូវ​​បំផ្លាញចោលភ្លាមៗមិនអោយបន្តប្រតិបត្តិការសម្តៅទៅតំបន់ទី​៥​បានទៀតនោះទេ។ ​

ការវាយប្រហារនាពេល​នេះកើតមាន ​នៅ​ក្រោយ​រោងចក្រចម្រាញ់ប្រេងនៅរដ្ឋធានីរីយ៉ាដរបស់អារ៉ាប៊ីសាអូឌីត ត្រូវបានវាយប្រហារកាលពីថ្ងៃទី១០​មីនាកន្លងទៅ ​ដោយត្រូវបានអះអាងថាជា​ស្នាដៃរបស់ក្រុមឧទ្ទាមហ៊ូ​ទីដដែលនេះ។  

កាលពីដើមសប្តាហ៍នេះ ក្រុមឧទ្ទាម​ហ៊ូទី បាន​បដិសេដមិនចូលរួមកិច្ចពិភាក្សាគ្នាជាមួយ​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែរ្ស្តី ស្តីពីជម្លោះនៅ​យ៉េម៉េន ដដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដចាប់ពីថ្ងៃទី២៩​មីនាខាងមុខ។

គួរជ្រាបថា ប្រទេសយ៉ែ​ម៉េន ត្រូវបានសង្គ្រាមញ៉ាំញីចាប់តាំងពី​ឆ្នាំ២០១៤មក ដោយ​បាន​ឆក់យក​ជីវិត​មនុស្សជាង១៥ម៉ឺននាក់ ក្នុងនោះ​មាន​ជន​ស៊ីវិលជាង​ ១៤ ៥០០នាក់ និងបណ្តាលឲ្យ​មនុស្ស​ជាច្រើន​លាន​នាក់​ផ្សេងទៀត​បាត់​បង់​ទីជម្រក​។ យោង​តាម​អង្គការសហប្រជាជាតិនៅសប្តាហ៍មុន​​ ប្រជាជនយ៉េ​ម៉េន​ជាច្រើន​លាន​នាក់​កំពុង​រស់​ខ្វះខាតស្បៀង​និងការ​ថែ​ទាំ​ផ្នែក​សុខភាព​។ និងថា ក្នុង​ចំណោម​ប្រជាជន​យេម៉ែន​សរុប​ទាំងអស់​ប្រមាណ​ ៣១លាន ៩សែននាក់ មានជាង ២៣​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្ស​ធម៌​ ហើយក្នុង​ចំណោ​មនោះមានប្រជាជនយេម៉ែនជិត​ ១៣លាន​នាក់ ​កំពុង​ត្រូវ​ការ​ជំនួយ​ជាបន្ទាន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ