អានតួអត្ថបទ
អ៊ីរ៉ង់-បាតុកម្ម

បាតុករនៅតែមិនរារែក ខណៈដែលឧត្តមសេនីយអ៊ីរ៉ង់ព្រមានឲ្យនៅផ្ទះ

កាលពីថ្ងៃសៅរ៍ទី២៩​ តុលា ទោះជាមានការព្រមានពី មេបញ្ជាការកងកម្លាំងបង្ក្រាបហាមឃាត់កុំឲ្យមានដង្ហែក្បួនមកតាមផ្លូវក៏ដោយ ការបាតុកម្មលើការស្លាប់របស់ Mahsa Amini នៅតែបន្ត រីករាលដាលទូទាំងប្រទេសអ៊ីរ៉ង់។ បើយោងតាមក្រុម​សិទ្ធិ​មនុស្ស​ កងកម្លាំង​សន្តិសុខ​បានធ្វើការបង្ក្រាបតាម​មន្ទីរពេទ្យ និង​កន្លែងស្នាក់នៅរបស់​និស្សិត​ ខណៈ​ពេលដែលចលនា​តវ៉ានេះបាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី​ប្រាំពីរ។

រូបភាពក្រុមបាតុករលើការស្លាប់របស់ Mahsa Amini កាលពីថ្ងៃ២៧ តុលា​ឆ្មាំ២០២២
រូបភាពក្រុមបាតុករលើការស្លាប់របស់ Mahsa Amini កាលពីថ្ងៃ២៧ តុលា​ឆ្មាំ២០២២ AP
ផ្សាយពាណិជ្ជកម្ម

សូមរំលឹកផងដែរថា កញ្ញា Mahsa Amini បានស្លាប់កាលពី ថៃ្ង១៦ខែកញ្ញា បន្ទាប់ពីនាងត្រូវបានឃាត់ខ្លួនដោយ ប៉ូលីសសីលធ័ម។ ការស្លាប់របស់នាងបានធ្វើឲ្យមានការផ្ទុះកំហឹងជាខ្លាំង ពីសំណាក់សាធារណៈជន ជាពិសេសយុវជននៅតាមសាលា។

មកដល់ពេលនេះ កងកម្លាំងសន្តិសុខជាតិ កំពុងមានការលំបាកជាខ្លាំង ក្នុងការទប់ស្កាត់ យុទ្ធនាការណ៍ ក្បូនបាតុកម្ម ដែលដឹកនាំដោយស្ត្រី។​ ជាក់ស្តែងកុប្បកម្ម​រនេះនៅតែបន្ត ខណៈដែល​លោក​ឧត្តមសេនីយ Hossein Salami ប្រធាន​កង​ឆ្មាំ ​បដិវត្តន៍​អ៊ីស្លាម​បាន​ព្រមានឲ្យបញ្ឈប់។

ស្រមពេលនេះដែរ ពិធីរំលឹកខួបសម្រាប់ក្រុមបាតុករដែលបានស្លាប់ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍នេះផងដែរ។ អង្គការ Amesty International បានចាត់ទុក ការបង្ក្រាបដោយកងកម្លាំងសន្តិសុខជាតិ ដែលធ្វើឲ្រមនុស្សយ៉ាងតិច ១៦០ នាក់បានស្លាប់នេះ គឺជាការបង្ក្រាបដ៏ឃោរឃៅឥតឈប់ឈរ។

អង្គការសិទ្ធិ​មនុស្សដែលមានមូលដ្ឋាននៅប្រទេសន័រវេស បានបន្ថែមថា កាលពីល្ងាចថ្ងៃសុក្រនេះ ក្រុមបាតុករដែលបានប្រមូលផ្តុំនៅខាងក្រៅមន្ទីរពេទ្យ ក៏ត្រូវបានកងកម្លាំងប៉ូលីសដេញបាញ់ ដោយហិង្សា។  ​មិនតែ ប៉ុនោះ កងកម្លាំងសន្តិសុខដដែលនេះ ក៏បានចុះបាញ់បង្ក្រាបនៅតាម បន្ទប់ស្នាក់នៅរបស់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រ មួយផងដែរ។

មកដល់ពេលនេះយ៉ាងហោចណាស់ មានប៉ូលីសសន្តិសុខប្រហែល ២០ នាក់បានស្លាប់ នៅក្នុងកំឡុងពេលបាតុកម្មរយៈពេល ៧សប្តាហ៍នេះ។  

យ៉ាងណាមិញ​ អ៊ីរ៉ង់​នៅតែបន្ត ​ អះអាងថា​ចលនាបាតុកម្ម​នេះ ស្ថិតក្នុង​ផែនការ​ញុះញង់របស់ ​សហរដ្ឋ​អាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ ក្រសួងស៊ើបការណ៍ សម្ងាត់អ៊ីរ៉ង់ បានចោទប្រកាន់ថា ក្រុមCIA របស់សហរដ្ឋអាមេរិក កំពុងឃុបឃិត ជាមួយភ្នាក់ងារ របស់អ៊ីស្រាអែល ចក្រភពអង់គ្លេស និងអារ៉ាប៊ីសាអូឌីត។ ការឃុបឃិតមានបំណងចំបង ដើម្បីបង្កើតភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ