អានតួអត្ថបទ

កូរ៉េខាងត្បូង​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ជាបន្ទាន់ ក្រោយយន្តហោះដ្រូនកូរ៉េខាងជើង ​ហោះ​ចូល​ដែន​អាកាស

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​ យូន ស៊ុកយោល បាន​កោះ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ជាបន្ទាន់​នៅ​ថ្ងៃ​អង្គារ៍​​បន្ទាប់ពី​​ យន្តហោះដ្រូនរបស់​កូរ៉េខាងជើង ៥ គ្រឿង បាន​ហោះ​ចូល​ដែន​អាកាស​កូរ៉េខាងត្បូង កាលពីថ្ងៃ​ច័ន្ទ​។

ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ចេញបញ្ជា​ឲ្យ​បង្កើត​ក្រុម​ការងារ​ពិសេស​ជាបន្ទាន់​មួយ។
ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ចេញបញ្ជា​ឲ្យ​បង្កើត​ក្រុម​ការងារ​ពិសេស​ជាបន្ទាន់​មួយ។ AP
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ចេញបញ្ជា​ឲ្យ​បង្កើត​ក្រុម​ការងារ​ពិសេស​ជាបន្ទាន់​មួយ ដើម្បី​ធ្វើប្រតិបត្តិការ​ឃ្លាំមើលសកម្មភាព​យន្តហោះដ្រូនរបស់កូរ៉េខាងជើង។

ចំណាត់​ការ​ជាប្រញាប់​នេះ ក៏ព្រោះតែ កង​យោធា​កូរ៉េ​ខាង​ត្បូង មិន​បាន​ចាត់ការ​បាញ់​កម្ទេច​យន្ត​ហោះ​ដ្រូន​កូរ៉េខាងជើង ៥គ្រឿង នៅដើមសប្តាហ៍ ដែល​បណ្តាល​ឲ្យ​វា​ហោះ​ចូល​ជ្រៅ​ដល់​ដែន​ដី​កូរ៉េខាងត្បូង​។ រឿង​នេះ​ត្រូវ​បណ្តា​សាធារណមតិ​ រិះគន់កម្លាំង​កងទ័ព​និង​រដ្ឋាភិបាល​កូរ៉េខាងត្បូង ជាខ្លាំងក្លា​​។

ទីបញ្ជា​ការ​កងទ័ពកូរ៉េខាងត្បូង បាន​ចេញ​លិខិតថ្លែង​ការណ៍​មួយ​ និង​បានសុំ​ទោស​មហាជន​។ លិខិត​នេះ បញ្ជាក់ថា «ថ្ងៃច័ន្ទ យន្តហោះដ្រូនរបស់​សត្រូវ ចំនួន ៥ គ្រឿង​ បាន​ឈ្លានពាន​ដែន​អាកាស​កូរ៉េខាងត្បូង។ ខាងកម្លាំង​​កងទ័ព​ ​​ចាប់​សញ្ញាបាន និងបាន​បន្ត​តាមដាន​យ៉ាង​ជិត​ដែរ ក៏ប៉ុន្តែ យើង​ពុំ​បាន​បាញ់​កម្ទេច​នោះឡើយ។ អាស្រ័យ​ហេតុ​នេះ យើង​សូម​អភ័យទោស។»​

គួរ​ជ្រាបថា នេះគឺជាលើ​កទី១​ហើយ ក្នុង​រយៈ​ពេល ​៥ ឆ្នាំ​ចុងក្រោយ ដែល​យន្តហោះគ្មានមនុស្សបើក​របស់​កូរ៉េ​ខាងជើង បាន​ហ៊ាន​ហោះ​ចូល​ជ្រៅ​ដែន​អាកាស​កូរ៉េ​ខាង​ត្បូង​។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ