អានតួអត្ថបទ
បទយកការណ៍

សមាគមសិល្បៈខ្មែរនៅបារាំង និងនៅអាមេរិករួមគ្នាដំឡើងទស្សនីយភាព រាមកេរ្តិ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអាទិត្យទី ១៩​មករា ២០២០ នៅជាយក្រុងប៉ារីស នឹងមានការសំដែងទស្សនីយភាព រឿងរាមកេរ្តិ៍ ដែលរៀបចំដំឡើងរួមគ្នា ជាលើកទី១ ដោយសមាគមសិល្បៈ ខ្មែរ ដែលមានទីតាំងនៅប្រទេសបារាំង និងសមាគម របាំអង្គរ មកពីទីក្រុងLowell Massachusetts សហរដ្ឋអាមេរិក។ ការសំដែងរួមបញ្ចូលគ្នារវាងក្រុមរបាំខ្មែរ មកពីអាមេរិក និងបារាំង ជាគំនិតផ្តួចផ្តើមរបស់សាស្រ្តាចារ្យរបាំ២រូប គឺលោកស្រី ម៉ម កនិ្នការ និងលោកស្រី ហ៊ុយ ភូស៊ីតា។ ឈាង បុប្ផាបានទៅជួបសម្ភាសន៍ផ្ទាល់ នៅកន្លែងហាត់សមរបស់ក្រុមសិល្បករទាំងពីរក្រុម កាលពី ថ្ងៃព្រហស្បតិ៍ទី ១៦ មករា។ 

សមាគម​សិល្បៈខ្មែរនៅប្រទេស​បារាំងបានរួមគ្នាជាមួយ​​សមាគម ក្រុមរបាំអង្គរ ដែលមាន​ទីតាំង​នៅទីក្រុង​Lowell សហរដ្ឋអាមេរិក​ដើម្បី​ដំឡើង​ស្នាដៃ​រឿង​រាមកេរ្តិ៍ នៅថ្ងៃ​ប្រទេស​បារាំង នៅថ្ងៃទី ១៩ មករា ២០២០
សមាគម​សិល្បៈខ្មែរនៅប្រទេស​បារាំងបានរួមគ្នាជាមួយ​​សមាគម ក្រុមរបាំអង្គរ ដែលមាន​ទីតាំង​នៅទីក្រុង​Lowell សហរដ្ឋអាមេរិក​ដើម្បី​ដំឡើង​ស្នាដៃ​រឿង​រាមកេរ្តិ៍ នៅថ្ងៃ​ប្រទេស​បារាំង នៅថ្ងៃទី ១៩ មករា ២០២០ ©Selapak khmer
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ