អានតួអត្ថបទ
បារាំង-សង្រ្គាមអ៊ុយក្រែន

លោក​​ម៉ាក្រុង​អះអាងថា នឹង​បន្ត​​រក្សា​ការសុន្ទនា ទាក់ទង​​ជាមួយ​​លោក​​ពូទីន

កាលពីថ្ងៃព្រសហ្បតិ៍​ទី​១កញ្ញា​ នៅ​ក្នុងកម្មវិធី​ប្រចាំឆ្នាំ ជួបជុំជា​មួយ​អគ្គរដ្ឋទូតបារាំងទាំងអស់ ដែលត្រូវចេញទៅបំពេញការងារ នៅតាមប្រទេសរៀង​ៗ​ខ្លួន លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសុន្ទរកថា ដោយ​បានលើកឡើងពីស្ថានភាពលំបាក ដែលពិភព​លោក​យើងកំពុងជួបប្រទះ ក្នុងនោះមានដូចជា​វិបត្តិ​សេដ្ឋកិច្ច កង្វះថាមពល និងស្បៀងអាហារជាដើម។ វិបត្តិធ្ងន់ធ្ងរ ដែល​បានបង្កឡើងមួយផ្នែកធំ ដោយសារតែសង្គ្រាម​នៅអ៊ុយក្រែន ដែលរុស្ស៊ីបានដុតបញ្ឆេះឡើង។​ តែយ៉ាងណា លោក​ម៉ាក្រុង បានអះអាង លោក​នឹងបន្ត រក្សាការសន្ទនា ជាមួយ​លោក​ប្រធានាធិបតី​ពូទីនជានិច្ច ព្រោះវាជារឿងចាំបាច់ ដើម្បី​កសាងសន្តិភាព​ទៅថ្ងៃខាងមុខ។

លោក​ប្រធានាធិបតីម៉ាក្រុង នៅពេលថ្លែងសុន្ទរកថា ក្នុងពិធីជួបជុំជាមួយអគ្គរដ្ឋទូតបារាំងទាំងអស់ ។ វិមានអេលីហ្សេ ថ្ងៃទី ១ កញ្ញា ២០២២
លោក​ប្រធានាធិបតីម៉ាក្រុង នៅពេលថ្លែងសុន្ទរកថា ក្នុងពិធីជួបជុំជាមួយអគ្គរដ្ឋទូតបារាំងទាំងអស់ ។ វិមានអេលីហ្សេ ថ្ងៃទី ១ កញ្ញា ២០២២ AP - Mohammed Badra
ផ្សាយពាណិជ្ជកម្ម
01:27

សម្រង់​ប្រសាសន៍ របស់​លោក​ប្រធានាធិបតីម៉ាក្រុង

 

"យើងត្រូវតែត្រៀមខ្លួន ប្រុងប្រៀបនឹង​ករណីសង្គ្រាមអូសបន្លាយ​យូរ។ ប្រឈមនឹងសង្គ្រាម​យូរយារនេះ យើងត្រូវតែអនុវត្តវិធានការ ដើម្បី​ចៀសវាងការប្រឈមមុខដាក់គ្នា ហើយ​ឈានទៅ​រៀបចំស្តារសន្តិភាព។ រៀបចំកសាងសន្តិភាព គឺមានន័យថាបារាំង នឹងនៅតែបន្តនិយាយជាមួយគ្រប់ភាគីទាំងអស់ ដូចដែលខ្ញុំបានធ្វើកន្លងមក តាំងពីដំបូង រហូតដល់ប៉ុន្មានថ្ងៃចុងក្រោយនេះ ទាក់ទិននឹងការរៀបចំដំណើរទៅ​ដល់ របស់​អ្នកជំនាញ​AIEA។ ខ្ញុំនឹងបន្តនិយាយជាមួយភាគីរុស្ស៊ី ព្រោះគ្រប់ចំណុចទាំងអស់ រុស្ស៊ីមានតួនាទីចាំបាច់ ហើយ​ក៏ដើម្បី​រៀបចំ​កសាងសន្តិភាពទៅថ្ងៃខាងមុខដែរ។

មានន័យថា នៅគ្រប់ពេលវេលា កំឡុងពេលជម្លោះសង្គ្រាមនេះ គឺយើងត្រូវតែចៀសវាង ការទាស់ទែង ឬការ​ប៉ះទង្គិច​គ្នា​។ ជាក់ស្តែងដូចជានៅពេលយើងនិយាយអំពី ប្រព័ន្ធនុយក្លេអ៊ែរស៊ីវីល។​ ហើយ​ក៏មានន័យថា យើងត្រូវ​ចាប់ផ្តើម​ត្រួសត្រាយផ្លូវ​ ដើម្បីឈានទៅ​បើកការចរចាសន្តិភាព រវាង​ភាគីទាំង២។ ការចរចា ដែលភាគីទាំង២ជាអ្នកសម្រេចថាធ្វើនៅពេលណា ដោយរបៀបណា ក្នុងលក្ខខណ្ឌអ្វីខ្លះ​ មិនមែនបារាំងឬអឺរ៉ុប ជាអ្នកចង់ ហើយ​ដាក់កំហិតនោះទេ។ ដូច្នេះ យើងត្រូវតែធ្វើគ្រប់យ៉ាង ដើម្បី​ឲ្យ​លទ្ធភាព ​នៃការចូលតុចរចាសន្តិភាព រវាងភាគីរុស្ស៊ី អាចអ៊ុយក្រែន អាចក្លាយ​ជាការពិត។"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ