អានតួអត្ថបទ
កម្ពុជា

ព្រះរាជអាជ្ញា​កម្ពុជា​បន្ថែម​ការចោទ​ប្រកាន់​ទៅ​លើ​ជនជាតិ​ថៃ ២នាក់ ក្នុង​ចំណោម​ជនជាតិ​ថៃ៧​នាក់

ព្រះរាជអាជ្ញារង លោកសុខ រឿន បាន​ចោទ​ប្រកាន់​បន្ថែម​ទៅ​លើ​ជនជាតិ​ថៃ ពីរនាក់​ក្នុង​ចំណោម​ជនជាតិ​ថៃ ៧​នាក់​ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន។ លោក​ សុខ រឿន​បាន​ចោទ​លោកវេរ៉ា ស៊ុមខ្វាមឃីត ដែល​ជា​អគ្គលេខាធិការ​បណ្តាញ​ប្រជាជន​ប្រឆាំង​អំពើពុករលួយ និង​លោកស្រី រ៉ាត់ទ្រីប៉ៃ ម៉ូតាណាប៉ៃប៊ូន ដែល​ជាអ្នកកាសែត ពី​បទ​ប៉ុនប៉ង​ប្រមូល​ព័ត៌មាន​ដែល​អាច​ធ្វើ​អោយ​អន្តរាយ​ដល់​ការការពារជាតិ។ គួរ​បញ្ជាក់​ថា ជនជាតិ​ថៃ​ទាំង ៧នាក់​ បាន​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា ត្រូវ​ព្រះរាជអាជ្ញា​ចោទ​ពី​បទឆ្លង​ដែន​ខុសច្បាប់ និង​ចូល​ក្នុង ទីលាន​យោធា​ក្នុង​បំណង​ទុច្ចរិត៕

លោក​Panich Vikitsrethសមាជិក​សភា​ថៃ ត្រូវ​កម្ពុជា​ចាប់​ដាក់​ឃុំ​ជាមួយ​ជនជាតិ​ថៃ៦​នាក់​ផ្សេងទៀត​ពី​​បទ​ឆ្លង​ដែន​ខុសច្បាប់​
លោក​Panich Vikitsrethសមាជិក​សភា​ថៃ ត្រូវ​កម្ពុជា​ចាប់​ដាក់​ឃុំ​ជាមួយ​ជនជាតិ​ថៃ៦​នាក់​ផ្សេងទៀត​ពី​​បទ​ឆ្លង​ដែន​ខុសច្បាប់​ ©Reuters
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ