អានតួអត្ថបទ
ថៃ

Amnesty International ចោទពួកឧទ្ទាម​នៅ​ភាគ​ខាង​ត្បូង​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម

ក្រោម​លេស​​​បះបោរ​ទាមទារ​ចង់​ផ្តាច់​ទឹក​ដី ​ពួក​ឧទ្ទាម​អ៊ីស្លាម​និយម​ជ្រុល​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ បាន​​ធ្វើ​ការ​​វាយ​ប្រហារ​ ប្រព្រឹត្ត​អំពើ​ភេរវកម្ម យ៉ាង​ហិង្សា។ សម្រាប់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International ការ​វាយ​ប្រហារ​ ដែល​ជា​ទូទៅ និង​កាន់​តែ​ច្រើន​ឡើងៗ ​ សំដៅ​លើ​ប្រជាជន​ស៊ីវិល​​នេះ អាច​ចាត់​ទុក​បាន​ថា​ជា​ “ឧក្រិដ្ឋកម្ម​សង្គ្រាម​” !

ទីតាំង​ប៉ូលិស​នៅ​ខេត្ត​ណារ៉ាធីវ៉ាត់ ដែល​ទទួលរងការ​វាយប្រហារ​​កាល​ពី​ថ្ងៃ​ចន្ទ ៧មីនា ២០១១
ទីតាំង​ប៉ូលិស​នៅ​ខេត្ត​ណារ៉ាធីវ៉ាត់ ដែល​ទទួលរងការ​វាយប្រហារ​​កាល​ពី​ថ្ងៃ​ចន្ទ ៧មីនា ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

ការ​​វាយ​ប្រហារ​ និង​ភេរវកម្ម​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ធ្វើ​ឡើង​ក្នុង​បំណង​​សាប​ព្រោះ​ការ​ភ័យ​ខ្លាច​ ! នេះ​ជា​សេចក្តី​សន្និដ្ឋាន​​របស់​​​​​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ ​ដែល​បាន​​អំពាវនាវ​ឲ្យ​ពួក​ឧទ្ទាម​បញ្ឈប់​ ជាបន្ទាន់ សកម្មភាព​ហិង្សា​ និង​ការ​វាយ​ប្រហារ​ទាំង​ងងឹត​ងងល់ សំដៅ​ជនស៊ីវិល។ ព្រោះ​ទង្វើ​បែប​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ឧក្រិដ្ឋកម្ម​សង្គ្រាម។

 
អំពើ​ភេរវកម្ម​វាយ​ប្រហារ​ របស់​​​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម​ចង់​ផ្តាច់​ទឹក​ដី នៅ​ភាគ​ខាង​ត្បូង ប្រទេស​ថៃ ដែលមាន​ប្រជាជន​ភាគ​ច្រើន​​មាន​ឈាម​ជ័រ​ជាជន​ជាតិ​ម៉ាឡេស៊ី និង​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម គិត​ចាប់​ពី​ខែ​មករា ឆ្នាំ ២០០៤​មក បាន​​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​៤៨០០​នាក់ ក្នុង​នោះ​ពីរ​ភាគ​បី​ ជា​ជន​ស៊ីវិល ជា​កសិករ​ ជាអ្នក​កាន់​ព្រះពុទ្ធ​​សាសនា​ ជា​អ្នក​អ៊ីស្លាម ជា​គ្រូ​បង្រៀន ឬ​ជាអ្នក​រាជការ។

របាយការណ៍​របស់​Amnesty International បាន​គូស​បញ្ជាក់​ផង​​ដែរថា អំពើ​រំលោភ​សិទ្ធិមនុស្ស​​របស់​កង​កម្លាំង​សន្តិសុខ​​ថៃ ក៏​ជា​ចំណែក​មួយ​​ បង្ក​ឲ្យ​មាន​អសន្តិសុខ​ នៅភាគ​ខាង​ត្បូង​បំផុត​នៃ​ប្រទេស​។

អាជ្ញាធរ​ក្រុង​បាងកក​បាន​បង្កើន​​កម្លាំង​ការពារ​ នៅ​តាម​ភូមិ​ជា​ជន​ស៊ីវិល​ស្ម័គ្រ​ចិត្ត ​និង​ជា​កង​ទ័ព​ស្វ័យត្រាណ យ៉ាង​សន្ធឹក​សន្ធាប់ តាម​រូបភាព​ដាក់​ខេត្ត​ទាំង​បី​ (ណារ៉ាធីវ៉ាត់ យ៉ាឡា និង​ប៉ាតានី) ក្នុង​ភាព​អាសន្ន ប៉ុន្តែ​នៅ​តែ​​មិន​អាច​គ្រប់​គ្រង​ខេត្ត​ទាំង​បី​បាន​ដោយ​សម​ស្រប​ទេ។ ផ្ទុយ​ទៅ​វិញ ការ​នេះ​បាន​បង្ក​ឲ្យ​មាន​​​ចរាចរណ៍​អាវុធ​ធុន​ស្រាល​កាន់​តែ​ទូលំទូលាយ។ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ដដែល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ