អានតួអត្ថបទ
បទយកការណ៍

​ព្រោះ​តែ​​ជីវភាព ​អ្នក​​ប្រដាល់​​ល្បី​ឈ្មោះ​សែន ​រ៉ា​ឌី​​ សុខចិត្ត​​​ចោល​​សង្វៀន​​មក​​ស្រវា​​អង្រែ​​និង​​ត្បាល់​​បុក​ល្ហុង​​លក់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ពីរ បី​ឆ្នាំមុន​និយាយ​ពី​ឈ្មោះ​សែន រ៉ា​ឌី អ្នក​និយម​ចូលចិត្ត និង​តាមដាន​កីឡាប្រដាល់​គុន​ខ្មែរ​ប្រាកដជា​បាន​ស្គាល់​ច្បាស់​នូវ​ថ្វីដៃ​ដ៏​រហ័សរហួន​របស់​កីឡាករ​ម្នាក់នេះ​ក្នុងការ​ផ្តួល​ដៃគូ​ប្រកួត​នៅលើ​សង្វៀន​មិនថាតែ​ក្នុងស្រុក​ឬ​អន្តរជាតិ​ឡើយ។ ប៉ុន្តែ​កីឡាករ​ដ៏​មាន​សក្តា​​នុព​ល​លើ​វិស័យ​ប្រដាល់​រូបនេះ បែរជា​សម្រេចចិត្ត​បោះបង់ចោល​សង្វៀន​ដែល​ខ្លួន​ស្រឡាញ់​មក​ស្រវា​កាន់​អង្រែ​និង​ត្បាល់ ដើម្បី​បុកល្ហុង​លក់​ទៅវិញ។ កីឡាករ​សាច់​សខ្ចី​មកពី​ខេត្តកោះកុង​រូបនេះ អះអាងថា ការដែល​គេ​សម្រេចចិត្ត​ដូច្នេះ​ដោយសារតែ​រូបគេ​គ្មាន​ជម្រើស​នោះទេ ព្រោះថា​ប្រដាល់​មិនអាច​ឲ្យ​រូបគេ​រស់នៅ​បាន​សមរ​ម្យ​ដូច​គេឯង​ឡើយ។

លោក​សែន ​រ៉ាឌី ​កំពុង​បុក​ល្ហុង​លក់​ឲ្យ​ភ្ញៀវ​
លោក​សែន ​រ៉ាឌី ​កំពុង​បុក​ល្ហុង​លក់​ឲ្យ​ភ្ញៀវ​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ