បទយកការណ៍
គ្រួសារមួយនៅខេត្តពោធិ៍សាត់ខ្ចីលុយគេ ដើម្បីរកនិងដឹកដើមអង្គាសីលមកលក់នៅក្រុងភ្នំពេញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២២
បាំងតែមួយថ្ងៃទៀតទេ ពោលគឺនៅថ្ងៃចន្ទ ទី០៤ ខែកុម្ភៈដើមសប្តាហ៍ក្រោយនេះ ពិធីបុណ្យចូលឆ្នាំចិននឹងឈានចូលមកដល់។ នៅរាជធានីភ្នំពេញ គេឃើញមានការតាំងដើមអង្គាសីលលក់ព្រោងព្រាតនៅតាមទីតាំងផ្សេង។ ក្នុងចំណោមអ្នកលក់ដើមអង្គាសីលទាំងនេះ មានក្រុមគ្រួសារមួយបានដឹកដើមអង្គាសីលពីខេត្តពោធិ៍សាត់មកលក់នៅរាជធានីភ្នំពេញ។ ពួកគេប្រាប់ថា បានខ្ចីលុយគេ ដើម្បីយកបម្រើអាជីវកម្មលក់ដើមអង្គាសីលនេះ តែក៏ថា បើលក់មិនដាច់អស់ទេនឹងខាតដើមហើយ។