រុស្ស៊ី នឹងមិនផ្តល់សច្ចាប័នបញ្ជូន Edward Snowden ទៅឱ្យអាមេរិកទេ
លោកប្រធានាធិបតីរុស្ស៊ី Vladimir Poutine បានបញ្ជាក់ថានឹងមិនចាប់បញ្ជូន Edward Snowden ទៅឱ្យសហរដ្ឋអាមេរិកជាដាច់ខាត។ តែទោះយ៉ាងលោក ក៏ចង់ឱ្យមានការចាត់តាំងតំណាងរបស់ក្រុមទីភ្នាក់ងារសន្តិសុខ រវាងប្រទេសទាំងពីរដើម្បីរកដំណោះស្រាយមួយទាក់ទងនឹងសំណុំរឿង Edward Snowden នេះដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:២៧
នៅក្នុងសន្នីសិទកាសែតមានមួយកាលពីរម្សិលមិញ ថ្នាក់ដឹកនាំកំពូលរុស្ស៊ី បានប្រកាសថាមិនចាប់បញ្ជូនជនណាម្នាក់ឡើយ ទៅឱ្យសហរដ្ឋអាមរិក។ ជាង នេះទៅទៀត Edward Snowden នឹងអាចស្នាក់នៅប្រទេសរុស្ស៊ីផងដែរ ប្រសិនជាគេឈប់ ប្រព្រឹត្តកំហុសផ្សេងទៀតចំពោះសហរដ្ឋអាមេរិក។
លោកបានបញ្ជាក់បន្ថែមថា ប្រសិនជា Edward Snowden ចង់ស្នាក់នៅរុស្ស៊ី គេនឹងអាចនៅបាន តែគេត្រូវឈប់វាយប្រហារទៅលើសហរដ្ឋអាមេរិក បន្តទៀត។ នេះជាការសម្រេចមួយ ដោយលោកបានបញ្ជាក់ថា ថ្មីត្បិតតែវាជាការសម្រេចចិត្តហាក់ដូចជាចម្លែកបន្តិចក៏ពិតមែន។
លោក ពូទីនលើកឡើងថា ភ្នាក់ងារសម្ងាត់រុស្ស៊ីនឹងមិនសហការជាមួយអតីតជនដែលបញ្ចេញឯកសារសម្ងាត់របស់ NSA នេះឡើយ។ ហើយលោកបញ្ជាក់ឡើងវិញថាកន្លងមក ក៏គ្មានក្រុមភ្នាក់ងារសម្ងាត់របស់រុស្ស៊ីណាម្នាក់ បានទៅធ្វើការជាមួយEdward Snowdenដែរ។ ក្នុងន័យនេះរុស្ស៊ីចង់បញ្ជាក់ថាការចង់ទទួល Edward Snowdenមិនមែនក្នុងគោលបំណងចង់បានផលប្រយោជន៍ ដើម្បីរួមដៃជាមួយគេឡើយ។ លោកគ្រាន់តែចាត់ទុក Snowden ជាសកម្មជនសិទ្ធិមនុស្សមួយរូបប៉ុណ្ណោះ។
សូមបញ្ជាក់ថាEdward Snowdenជាអតីតបុគ្គលិកបម្រើការនៅទីភ្នាក់ងារសម្ងាត់អាមេរិក C I A និងទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA ដែលបានទម្លាយចេញជាសាធារណៈនូវឯកសារសម្ងាត់របស់NSA ហើយអជ្ញាធរអាមេរិកកំពុងតែតាមចាប់ខ្លួន។ បច្ចុប្បន្នបុរសអាយុ៣០រូបនេះបានកំពុងសំចត នៅព្រលានយន្តហោះទីក្រុងមូស្គូ នៅឡើយ តាំងពីថ្ងៃ២៣មិថុនាមក ដោយសារតែលិខិតឆ្លងដែនរបស់គេត្រូវបានអជ្ញាធរអាមេរិកលុបចោល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ