អានតួអត្ថបទ
កម្ពុជា

អាមេរិក​រៀបចំ​ទស្សនកិច្ច​សម្រាប់​លោក​ហោ ណាំហុង​ដែល​គ្រោង​ទស្សនកិច្ច​ព្យុងយ៉ាង​

លោកស្រី​ ហ៊ីលឡារី ​គ្លីនតុន​​បាន​​អញ្ជើញ​​លោក​​ឧបនាយក​​រដ្ឋមន្ត្រី​​ហោ ណាំហុង​​អោយ​​បំពេញ​​ទស្សនកិច្ច​​នៅ​​អាមេរិក​​នៅ​​ថ្ងៃ​​ទី​​១២​​មិថុនា​​ខាង​មុខ​​នេះ។​ លិខិត​​អញ្ជើញ​​ទស្សនកិច្ច​​នេះ​​ធ្វើ​​ឡើង​​នៅ​​ពេល​​ដែល​​លោក​​ឧប​នាយក​​រដ្ឋមន្ត្រី​​ហោ ណាំហុង​​ក៏​​មាន​​គម្រោង​​ទស្សនកិច្ច​​កូរ៉េ​​ខាង​ជើង​​ផង​​ដែរ​​នៅ​​ក្នុង​​ខែ​​មិថុនា​​នោះ។​

លោកស្រី​ ហ៊ីលឡារី គ្លីនតុន​ប្រមុខការទូតអាមេរិក និង​​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​
លោកស្រី​ ហ៊ីលឡារី គ្លីនតុន​ប្រមុខការទូតអាមេរិក និង​​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​
ផ្សាយពាណិជ្ជកម្ម

 

មិន​មែន​ជា​ការ​អញ្ជើញ​តាម​បែប​ពិធី​ការ ដូច​ថ្នាក់​ដឹកនាំ​ទូទៅ​ដែល​អញ្ជើញ​គ្នា​អោយ​ទៅ​ទស្សនកិច្ច​​ប្រទេស​ខ្លួន​តាម​ពេល​វេលា​សមស្រប​ណា​មួយ​នោះ​ទេ។

លិខិត​អញ្ជើញ​ទស្សនកិច្ច​របស់​លោកស្រី​ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ផ្ញើ​ជូន​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង គឺ​សុំ​អញ្ជើញ​លោក​ប្រមុខ​ការទូត​កម្ពុជា​អោយ​ទស្សនកិច្ច​សហអាមេរិក​នៅ​ថ្ងៃ​ទី​១២​មិថុនា​តែ​ម្តង។

នៅ​ក្នុង​លិខិត​អញ្ជើញ​នេះ​មាន​បញ្ជាក់​គោលបំណង​ច្បាស់ៗ។ លោកស្រី​ហ៊ីលឡារី គ្លីនតុន
បាន​សរសេរ​ប្រាប់​លោក​ហោ ណាំហុង​ថា៖«ទស្សនកិច្ច​របស់​លោក​នឹង​ជា​កាលានុវត្តភាព​ដ៏​សំខាន់​​ដើម្បី​យើង​អាច​ស្វែងរក​មធ្យោបាយ​ដែល​យើង​អាច​ធ្វើការ​ជាមួយ​គ្នា​បាន ​ដើម្បី​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី និង ​សំដៅ​អភិវឌ្ឍ​គោលដៅ​តំបន់​រួមគ្នា ​ក្នុង​ឋានៈ​លោក​ជា​ប្រធាន
អាស៊ាន​»។​
ការ​អញ្ជើញ​របស់​សហរដ្ឋ​អាមេរិក​បាន​កើត​ឡើង​មុន​ពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​អន្តរជាតិ​ធំៗ​ចំនួន​៣​នៅ​ក្នុង​ខែ​កក្កដា​ខាងមុខ។ ហើយ​គឺ​នៅ​ក្នុង​ខែ​កក្កដា​នោះ​ហើយ ដែល​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ធ្លាប់​បាន​ប្រកាស​ថា នឹង​ធ្វើ​យ៉ាងណា​អោយ​មាន​ការ​ជួប​គ្នា​៦​ភាគី​​ឡើងវិញ​ស្តី​ពី​បញ្ហា​នុយគ្លេអ៊ែរ​កូរ៉េ​ខាង​ជើង ដែល​អាមេរិក​ទន្ទឹង​ចង់​បាន​ខ្លាំង។
អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ធ្លាប់​បាន​ថ្លែង​អោយ​ដឹង​ថា លោក​ប្រមុខ​ការទូត​កម្ពុជា​មាន​គម្រោង​ទស្សនកិច្ច​ទីក្រុង​ព្យុងយ៉ាង​នៃ​ប្រទេស​កូរ៉េ​ខាងជើង​ក្នុង​ខែ​មិថុនា​នោះ​ដែរ។

កិច្ច​ប្រជុំ​ក្នុង​ខែ​កក្កដា​នោះ​រួមមាន៖
ទី១ កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ដែល​មាន​ប្រទេស​ចំនួន​១០​ចូលរួម។
ទី២ សន្និសីទ​ក្រោយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី និង​ទី៣ គឺ​«វេទិកា​តំបន់​អាស៊ាន»​ដែលមាន​ប្រទេស​ចូលរួម​ចំនួន២៨ប្រទេស។ គឺ​នៅក្នុង​វេទិកា​តំបន់​អាស៊ាន​នេះហើយ ដែល​នឹង​មាន​វត្តមាន​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង​ទាំង​ពីរ​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ