អានតួអត្ថបទ
បទយកការណ៍

លោក អ៊ី វ៉ុងហែម អំពាវនាវ​បង្កើត​សាលារៀន​វិស័យ​ភាពយន្ត​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពី​ការ​ធ្លាក់ចុះ​នៃ​វិស័យ​ភាពយន្ត​ខ្មែរ រោងកុន​មួយ​ចំនួន​ធំ​ត្រូវ​បាន​បិទ​ទ្វារ ទស្សនិកជន​ក៏​លែង​មក​ចូល​ទស្សនា រីឯ​សមិទ្ធិករ​ភាពយន្ត​​ខ្មែរ​ដែល​នៅ​រស់​រាន​មាន​ជីវិត ក៏​បាក់​ទឹក​ចិត្ត​និង​បោះបង់​ចោល​វិស័យ​ភាពយន្ត​ខ្មែរ។ លោក​ អ៊ីវ៉ុង ហែម ដែល​ជា​សមិទ្ធិករ​​ភាពយន្ត​ដ៏​ល្បី​ឈ្មោះម្នាក់​ នៅក្នុង​ទសវត្ស​ទី៦០ នៅតែ​មាន​បំណង​បន្ត​ថត​ខ្សែ​ភាពយន្ត​ខ្មែរ​ជា​ថ្មី​​​នៅ​ដើម​ទសវត្ស​ទី៩០ ប៉ុន្តែ​ត្រូវ​ប្រឈមមុខ​ទៅ​នឹង​ឧបសគ្គ និង​​ភាព​បរាជ័យ​ទាំង​ស្រុង។ នៅ​ក្នុង​​វ័យ​ចូល​៧៨​ឆ្នាំ សមិទ្ធិករ​ភាពយន្ត​រូប​នេះ​មាន​តែ​រំពឹង​ទៅលើ​យុវជន​ក្មេងៗ​ជំនាន់​ក្រោយ​និង​ជាពិសេស​សង្ឃឹម​លើ​រដ្ឋា​ភិបាល​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​និង​យកចិត្ត​ទុក​ដាក់​ជា​ថ្មី​លើ​វិស័យ​ភាពយន្ត​ខ្មែរ តាមរយៈ​ការ​បង្កើត​សាលារៀន​បណ្តុះបណ្តាល​ជំនាញ​វិស័យ​ភាពយន្ត​ខ្មែរ។

ឆាក​ឈុត​មួយ​នៃ​រឿង "សុវណ្ណហង្ស" របស់​លោក អ៊ីរ៉ុង ហែម
ឆាក​ឈុត​មួយ​នៃ​រឿង "សុវណ្ណហង្ស" របស់​លោក អ៊ីរ៉ុង ហែម © លីដា
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ