អានតួអត្ថបទ
បទយកការណ៍

ស៊ីប៉ា​​​បង្កើត​​​បណ្ណាល័យ​​​ពន្ធនាគារ ​​​​ដើម្បី​​​សមាហរណកម្ម​​អ្នក​​ជាប់ឃុំ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អគារ​បណ្ណាល័យ​តំលៃ​​ជាង​១៦ ០០០ ដុល្លារ ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ កន្លងទៅ​នេះ។ នេះ​ជា​បណ្ណាល័យ​មួយ​ក្នុង​ចំណោម​បណ្ណាល័យ​ពន្ធនាគារ​ទាំងអស់​ចំនួន​៧ ​ដែល​ត្រូវ​បាន​សាងសង់​ក្នុង​ក្របខណ្ឌ​នៃ​គម្រោង​អភិវឌ្ឍ​វិស័យ​អំណាន​ ដល់​ជន​ជាប់​ឃុំ ដែល​ជា​​គម្រោង​រួមគ្នា​រវាង​អង្គការ​ស៊ីប៉ា និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប។ ការ​បង្កើត​បណ្ណាល័យ​សម្រាប់​អ្នកជាប់ឃុំ គឺ​គម្រោងធ្វើ​សមាហរណកម្ម​អ្នក​ជាប់ឃុំ​ទៅ​ក្នុង​សង្គម​ជាតិ​វិញ ក្រោយ​ពី​ពួកគេ​ចាកចេញ​ពន្ធនាគារ។

បណ្ណាល័យ​សំរាប់​ជន​ជាប់​ឃុំ​ ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​
បណ្ណាល័យ​សំរាប់​ជន​ជាប់​ឃុំ​ ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​ RFI/Leang Delux
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ