អានតួអត្ថបទ
ហ្វីលីពីន

ព្យុះ​​សង្ឃរា​​“បូផា”​​ សំលាប់​​​មនុស្ស​​ ​២២៨​​​នាក់​​

ព្យុះ​សង្ឃរា​ ឈ្មោះ​ “បូផា” ដែល​បាន​វាយ​ប្រហារ ​ចុងភាគ​ខាង​ត្បូង​​ប្រទេស​ហ្វីលីពីន​ ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ បាន​​សម្លាប់​ មនុស្ស​​យ៉ាង​ហោច​ណាស់​ ២២៨​នាក់​ និង​​​ ធ្វើ​អោយ​​ប្រជាជន​ រាប់រយ​នាក់​ទៀត​ បាត់​ខ្លួន។ ក្រុម​សង្គ្រោះ​ កំពុង​ តែ​បន្តការ​រុក​រក​​ជន​រង​គ្រោះ។ ជារៀង​រាល់​ឆ្នាំ ហ្វីលី​ពីន តែងតែ​ជួប​នូវ​ព្យុះ​ ជាញឹក​ញាប់​ យ៉ាង​ហោច​ណាស់​ក៏​ ២០​ដង​ដែរ​ ប៉ុន្តែ​​ នេះ ជា​​លើក​ទី​មួយ​ហើយ​ ដែល​ ប្រទេស​​ បាន​ស្គាល់​នូវ ​ព្យុះ​សង្ឈរា​ មាន​លក្ខណៈ​​កាច​សាហាវ​​ជាង​គេ ។

ប្រជាជន​ភូមិ​ហ្វីលី​ពីន​​​​​នៅ​​ក្បែរ​​​​​ដើម​ឈើ​​​ដែល​​បាក់​​ធ្លាក់​​
ប្រជាជន​ភូមិ​ហ្វីលី​ពីន​​​​​នៅ​​ក្បែរ​​​​​ដើម​ឈើ​​​ដែល​​បាក់​​ធ្លាក់​​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

 

ព្យុះ​សង្ឃរា​ ឈ្មោះ​ “បូផា”​ មាន​សន្ទុះ​ ល្បឿន ២១០គីឡូម៉ែត្រ​ ក្នុង​មួយ​​ម៉ោង បាន​វាយ​ប្រហារ​ ចុង​ភាគ​ខាង​ត្បូង​ ប្រទេស​ហ្វីលី​ពីន កាល​ពីយប់​ថ្ងៃ​អង្គារ ម្សិលមិញ​​ បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ សម្លាប់​ មនុស្ស​​យ៉ាង​ហោច​ណាស់​ ២២៨​នាក់​ និង​​​ ធ្វើ​អោយ​​បាត់​ខ្លួន​មនុស្ស រាប់រយ​នាក់​ទៀត​។ ​

នៅ​កោះ​ មីនដាណាវ ក្នុង​តំបន់​ ញូ​បាតាន់​ ដែល​​ពិបាក​នឹង​ ចូល​ទៅ​ដល់​ ការ​បាក់​ស្រុត​ដី​ បាន​សំលាប់​មនុស្ស​ ៤៩​នាក់​ ហើយ​គេ​ឃើញ​មាន​មនុស្ស​ ស្លាប់​ជាង ៥០នាក់ នៅ​ ​កន្លែង​ផ្សេង​ៗ​​ច្រើន​កន្លែង​​ទៀត​ នៅ​ភាគ​ខាង​កើត​ នៃកោះនេះ​​។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុម​សង្គ្រោះ ​ធ្វើការ​បន្ត​ ​រុក​រក​​ជន​រង​គ្រោះ​ នៅ​តាម​កន្លែង​ផ្សេងៗ​ដែល​ពិបាក​នឹង​ចូល​ទៅ​ដល់។ ទាហាន​ហ្វីលី​ពីន​ ប្រើ​​ឧត្ថម្ភភាគចក្រ ចូល​ទៅ​ ជួយ​ជន​រង​គ្រោះ និង​ បោស​សំអាត​ គំនរ​​​ដើម​ឈើ​ និង​​ដុំ​ថ្ម​ផ្សេង​ៗ​ ដែល​​ហូរ​តាម​ទឹក​​។​​​ ​​
សាក​សព​ដែល​​ស្ថិត​នៅ​លើ ដី​ ត្រូវ​ទុក​ចោល​ ព្រោះ អជ្ញាធរ​ មិន​ចង់​អោយ​មាន​​ ជំងឺ​​រាត​ត្បាត​ ផ្សេងៗ​ កើត​ឡើង។

ក្រសួង​សង្គម​កិច្ច​ ហ្វីលី​ពីន​​​​ អំពាវនាវ អោយ​មាន​ជំនួ​យ​បន្ទាន់​ ជា​ ​ថ្នាំពេទ្យ​ សំលៀក​បំពាក់ រឺក៏​ជំរំ​ ធ្វើពី​​ ក្រណាត់​សំពត់ ដល់​ជន​រង​គ្រោះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ