អានតួអត្ថបទ
កម្ពុជា

កម្ពុជា​សាទរ​ទិវា​ខួប​គម្រប់​៤៩​ឆ្នាំ​នៃ​ថ្ងៃ​ប្រកាស​សាលក្រម​តុលាការ​ឡាអេ

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រារព្ធ​ទិវា​រលឹក​ខួប​គម្រប់ ៤៩ ឆ្នាំ នៃ​សាល​ក្រម​តុលាការ​ក្រុង​ឡាអេ​ ថ្ងៃ​១៥​មិថុនា​១៩៦២-១៥​មិថុនា ឆ្នាំ​២០១១។

ពិធី​បុណ្យ​រំលឹក​ខួប​៤៩​ឆ្នាំ​នៃ​សាលក្រម​តុលាការ​ក្រុង​ឡាអេ
ពិធី​បុណ្យ​រំលឹក​ខួប​៤៩​ឆ្នាំ​នៃ​សាលក្រម​តុលាការ​ក្រុង​ឡាអេ © ចាន់ណា-RFI
ផ្សាយពាណិជ្ជកម្ម

ពិធី​នៅ​ថ្ងៃ​នេះ បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​អត្ថន័យ​ នៃ​ការអបអរ​សាទរ​ជ័យជំនះ​​របស់​កម្ពុជា​​លើ​ប្រទេស​ថៃ​ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​ផង និង​​ក៏​ដើម្បី​រំលឹក​អំពី​មហិច្ឆតា​ឈ្លានពាន​ទឹកដី​កម្ពុជា ពី​សំណាក់​ប្រទេស​ថៃ តាំងពី​អតីតកាល ​រហូត​ដល់​បច្ចុប្បន្នកាល។

ចំពោះ​មុខ​មហាជន​ប្រមាណ ១០០០ នាក់ លោក​ឧបនាយក​រដ្ឋមន្ត្រី ​សុខ អាន រដ្ឋមន្ត្រី​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ​ដែល​ធ្វើ​ជា​អធិបតី​ក្នុង​​ពិធី​ជួប​ជុំ​នោះ បាន​ធ្វើ​បឋកថា បរិយាយ​ពី​បញ្ហា​ជា​​ច្រើន​​ដែល​ថៃ​បាន​ប៉ុនប៉ង​​យក​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ