អានតួអត្ថបទ
ប៉ាគីស្ថាន-អាហ្វហ្កានិស្ថាន-អ៊ីរ៉ង់

ប៉ាគីស្ថាន​បើក​ជំនួប​កំពូល​ត្រី​ភាគី ក្នុង​បរិបទ​ភេវនិយម​ដ៏​តានតឹង

តាំង​ពី​ម្សិលមិញ​មក​ដល់​ថ្ងៃ​នេះ ក្រុង​អ៊ីស្លាម៉ាបាត​ទទួល​រៀបចំ​​ជំនួប​កំពូល​ត្រីភាគី ប៉ាគីស្ថាន-​អាហ្វហ្កានិស្ថាន-អ៊ីរ៉ង់ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រធានាធិបតី​​អ៊ីរ៉ង់ ម៉ាមូត​អាម៉ាឌីនិនចាត ប្រធានាធិបតី​អាហ្វហ្កានិស្ថាន អាមីត កាហ្សៃ។ ជា​ជំនួប​កំពូល​ដែល​ផ្តោត​ទៅ​លើ​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​ឱ្យ​អាហ្វហ្កានិស្ថាន និង​បញ្ហា​ភេរវនិយម​។

ប្រធានាធិបតី​អាហ្វហ្កានិស្ថាន Hamid Karzaï (ឆ្វេង), ប៉ាគីស្ថាន Asif Ali Zardari (កណ្តាល) និង​អ៊ីរ៉ង់ Mahmoud Ahmadinejad ក្នុង​ជំនួប​ត្រី​ភាគី​ថ្ងៃទី​១៧​កុម្ភៈ ២០១២
ប្រធានាធិបតី​អាហ្វហ្កានិស្ថាន Hamid Karzaï (ឆ្វេង), ប៉ាគីស្ថាន Asif Ali Zardari (កណ្តាល) និង​អ៊ីរ៉ង់ Mahmoud Ahmadinejad ក្នុង​ជំនួប​ត្រី​ភាគី​ថ្ងៃទី​១៧​កុម្ភៈ ២០១២ Reuters/Mian Khursheed
ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ប្រឆាំង​នឹង​ភេរវ​និយម ! នេះ​ជា​ប្រធានបទ​ចំបង​នៃ​ជំនួប​កំពូលត្រីភាគី ប៉ាគីស្ថាន-​អាហ្វហ្កានិស្ថាន-អ៊ីរ៉ង់ រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្ថាន។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ និង​ជា​អ្នក​ធ្លាប់​មាន​​ទំនាក់ទំនង​ជាមួយ​ពួក​តាលីបង់ ប៉ាគីស្ថាន​សង្ឃឹម​​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ឱ្យ​អាហ្វហា្កនិស្ថាន។

 
គឺ​ក្នុង​ន័យ​នេះ​ដែល​​លោក​ប្រធានាធិបតី​អាហ្វហ្កានិស្ថាន អាមីត កាហ្សៃ បានឆ្លៀត​ ស្នើ​សុំ​ជំនួយ​អន្តរាគមន៍​ពី​ភាគីប៉ាគីស្ថាន ឱ្យ​ប្រើ​ឥទ្ធិពល​ជួយ​​នាំ​ពួក​​​តាលីបង់​មក​ចរចា​រក​សន្តិភាព។ ការ​ចរចា​ដែល​ជា​យុទ្ធ​សាស្ត្រ​ ​ជា​ក្តី​ប្រាថ្នា​របស់​អាហ្វហ្កានិស្ថាន និង​សហរដ្ឋ​អាមេរិក អាច​សម្រេច​ទៅ​បាន​ ក៏​អាស្រ័យ​​លើ​ចេតនា​ពិត​របស់​ពួក​តាលីបង់ និង​ប៉ាគីស្ថានផង​ដែរ។ អាហ្វាហ្កានិស្ថាន​​ព្រួយ​បារម្ភ​ និង​សង្ស័យ​​ថា​ ប៉ាគីស្ថាន​ចង់​ប្រើ​កម្លាំង​តាលីបង់​ ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​ឥណ្ឌា។

ប៉ុន្តែ​សម្រាប់​ លោក ម៉ាមូត អាម៉ាឌីនិនចាត ប្រធានាធិបតី​អ៊ីរ៉ង់ ជា​ប្រទេស​ជិត​ខាង​ប៉ាគីស្ថាន និង​អាហ្វហ្កានិស្ថានវិញ​ ​​អសន្តិសុខ​ និង​បញ្ហា​កើត​មាន​ក្នុង​តំបន់​​ទាំង​អម្បាលម៉ាន គឺ​បណ្តាល​មក​ពី​​ការ​ជ្រៀត​ជ្រែក​របស់​បរទេស។

ក្នុង​សន្និសីទ​កាសែត​ជាមួយ​សមភាគី​ប៉ាគីស្ថាន និង​អាហ្វហ្កានិស្ថាននេះ លោក​ ម៉ាមូត​ អាម៉ាឌីនិនចាត មិន​បាន​វាយ​ប្រហារ​ដៅ​ចំ​លើ​ប្រទេស​ណាមួយ​ទេ ប៉ុន្តែ​សូម​បញ្ជាក់​ថា​ជំនួប​កំពូលត្រី​ភាគី​​នេះ ប្រព្រឹត្ត​ទៅ​​​ក្នុង​បរិបទ​ដ៏​តាន​តឹង​បំផុត​​។ ព្រោះ​ម្យ៉ាង​អាមេរិក​ទើប​ចោទ​ប្រកាន់​អ៊ីរ៉ង់ ​ថា​ជា​អ្នក​គាំទ្រ​ក្រុម​ចលនា​ភេរវនិយម​អាល់កៃដា (អាល់កៃដា​នៅ​អ៊ីរ៉ាក់ អាល់កៃដា​Hezbollah និង​ពួក​ចលនា​ហាម៉ាសនៅ​ប៉ាឡេស្ទីន)។ ជាមួយ​ប្រទេស​អ៊ីស្រាអែល​ក៏​កាន់​តែ​ដុន​ដាបខ្លាំង។ បន្ទាប់ពី​គំរាម​ចង់​វាយ​ប្រហារ​​អ៊ីរ៉ង់ អ៊ីស្រាអែល​បាន​ចោ​ទប្រកាន់ក្រុង​តេអេរ៉ង់​ថា​​ជា​ដើម​ហេតុ​បង្ក​អំពើ​ភេរវកម្ម​ប្រឆាំង​នឹង​ប្រយោជន៍​អាមេរិក ឬ​អ៊ីស្រាអែល នៅ​បរទេស​ ដូច​យ៉ាង​ភេរវកម្ម​មិន​សម្រេច​នៅ​ក្រុង​បាងកក​ កាលពី​ថ្ងៃ​អង្គារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ