អានតួអត្ថបទ
វៀតណាម-ចិន

ហាណូយ និង​ប៉េកាំង​ព្រមព្រៀង​គ្នា​ដោះស្រាយ​វិបត្តិ​ព្រំដែន

វៀតណាម​និង​ចិន កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​រួម​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​ ដណ្តើម​ប្រជុំ​កោះ​ប៉ារ៉ាសែល (Paracels) និងស្ព្រាតលី (Spratley)សមុទ្ទ​ចិន​ខាង​ត្បូង។ ប្រទេស​ទាំង​ពីរ​ នឹង​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀង​​ ជា​មូលដ្ឋាន​​មួយ​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​មេសា​២០១១។

អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​ Zhang Zhijun
អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​ Zhang Zhijun © Reuters
ផ្សាយពាណិជ្ជកម្ម
01:25

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

ក្នុង​ឱកាស​ដែល​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​​នៅ​ក្រុង​ហាណូយ​ និង​ក្រោយ​ពី​បាន​ជួប​សន្ទនា​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​វៀតណាម នា​សប្តាហ៍​នេះ ភាគី​ចិន​និង​វៀតណាម​ បាន​រក​ឃើញ​ការ​យល់​ព្រម​ព្រៀង​គ្នា​ ឈាន​ឆ្ពោះ​ដល់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ ដោះស្រាយ​ជម្លោះ​ព្រំដែន​សមុទ្ទ​រួម​គ្នា។

កិច្ច​ព្រម​ព្រៀង​ជា​មូល​ដ្ឋាន ដែល​កំពុង​ពិភាក្សា​ និង​ដែល​​កំណត់​អំពី​គោល​ការណ៍​សំខាន់ៗ​ ​សម្រាប់​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន នឹង​ត្រូវ​យក​មក​អនុវត្ត​ដោយ​​​ជាក់ស្តែង ស្រប​ទៅ​តាម​សន្ធិសញ្ញា​​របស់​អង្គការ​សហប្រជាជាតិ។ ពិធី​ចុះ​ហត្ថលេខា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ។ នេះ​បើ​តាម​ការ​ពន្យល់​អះអាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម ង្វៀន ភួង ង៉ា ទៅ​កាន់​អ្នក​សារព័ត៌មាន។

សូម​បញ្ជាក់ថា ជម្លោះ​ព្រំដែន​​រវាង​ចិន​និង​វៀតណាម​ បាន​អូសបន្លាយ​ជា​យូរ​មក​ហើយ ព្រោះ​តែ​ម្នាក់ៗ​ដណ្តើម​​ចង់​បាន​ប្រជុំ​កោះ​​ ប៉ារ៉ាសែល និង​ ស្ព្រាតលី ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ ឲ្យ​មក​ស្ថិត​នៅ​ក្រោមអធិបតេយ្យ​​របស់​ខ្លួន​ រៀងៗ​ខ្លួន។ ​ ប្រទេស​ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និង​តែវ៉ាន់ ក៏​បាន​ទាមទារ​គ្រប់គ្រង​ប្រជុំ​កោះ​ស្ព្រាតលី​ដែរ។

ជានិច្ច​កាល​ប្រទេស​ចិន តែង​តែ​បង្ហាញ​ពី​មហិច្ឆតា​​ពង្រីង​ដែន​ដី​របស់​ខ្លួន ជា​ហេតុ​​បង្ក​បង្កើត​ឲ្យ​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​ភូមិភាគ និង​រហូត​ដល់​ជាមួយ​សហរដ្ឋ​អាមេរិកទៀត។

ចំណែក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ានវិញ​ ដែល​មាន​ប្រទេស​វៀតណាម​ជា​សមាជិក​ម្នាក់​ ប្រាថ្នា​ចង់​បង្កើត​ឲ្យ​យន្តការ​តំបន់​មួយ​ក្នុង​ករណី​មាន​ជម្លោះ​ព្រំ​ដែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ