អានតួអត្ថបទ
ចិន-សហភាព​​​អឺរ៉ុប​

ប្រធានាធិបតី​ចិន​ទស្សនកិច្ច​​​ស្ថាប័ន​សហភាព​អឺរ៉ុប​ក្រុង​ព្រុចសែល​

តាំងពីថ្ងៃ​អាទិត្យ​៣០មីនា រហូត​ដល់​ថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​ចិន ស៊ី ជីនពីង​បាន​បំពេញ​​​ទស្សនកិច្ច​នៅ​ក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ ឆ្លៀត​ឱកាស​នេះ នៅថ្ងៃ​អង្គារ​នេះ ​លោក​ស៊ី ជីនពីង​​ ​​​​ឆ្លៀត​ចូលទៅ​ជួប​អ្នក​ទទួល​ខុសត្រូវ​​ស្ថាប័ន​អឺរ៉ុប​​ ​ជាច្រើន​រូប​ ហើយ​ក៏​​ជួប​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​​​អឺរ៉ុប​គឺ​លោក​ អ៊ែរម៉ាន់ វ៉ាន់ រុំពុយ​​ ផងដែរ។ សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​​ទី១​​របស់​ចិន។ ​ប្រធានាធិបតី​ចិន​នឹង​ថ្លែងសន្ទរកថា នៅថ្ងៃ​អង្គារ​នេះ ស្តីពី​​​​ទំនាក់ទំនង​​​រវាង​ចិន​ និង​សហភាព​អឺរ៉ុប។​

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក President Jose Manuel Barroso (ឆ្វេង) និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ លោក Herman Van Rompuy (ស្តាំ) ទទួល​ស្វាគមន៍​លោក​ស៊ី ជីនពីង ថ្ងៃ​ចន្ទ​៣១មីនា​នេះ។
ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក President Jose Manuel Barroso (ឆ្វេង) និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ លោក Herman Van Rompuy (ស្តាំ) ទទួល​ស្វាគមន៍​លោក​ស៊ី ជីនពីង ថ្ងៃ​ចន្ទ​៣១មីនា​នេះ។ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អង្គារ​១មេសា​​នេះ ប្រធានាធិបតី​ចិន​ត្រូវ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​ទ្វីបអឺរ៉ុប ​ដោយធ្វើ​​​​ចូល​ទៅ​ទស្សនា​​​​​ ក្រុងព្រុចសែល ប្រទេស​បែលហ្ស៊ិក។ នៅថ្ងៃចន្ទ​នេះ​ លោក​ស៊ី ជីនពីង​​​ ​បាន​ឆ្លៀត​ឱកាស​ចូល​ទៅ​​​ស្ថាប័ន​អឺរ៉ុប​ជាច្រើន​កន្លែង នៅ​ព្រុចសែល​ ដើម្បី​ជួប​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងនេះ ក្នុង​នោះ​មាន​ប្រធានក្រុមប្រឹក្សា​​​អឺរ៉ុប លោក ​ អ៊ែរម៉ាន់ វ៉ាន់ រុំពុយ​​ ​និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​​​គឺ​លោក ​ លោក​ហ្សូសេ ម៉ានុយអ៊ែល បារ៉ូសូផងដែរ។

ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ធ្វើឡើង​​ក្រោយទស្សនកិច្ច​ប្រធានាធិបតី​អាមេរិក អូបាម៉ា ដែល​ទើប​បាន​ចុះទៅព្រុចសៃល កាលពី​ថ្ងៃ​២៦មីនា កន្លងទៅ​ប៉ុណ្ណោះ។ ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង ស​បង្ហាញ​ពី​សារៈសំខាន់​​នៃ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​ចិន។ ​ គួរបញ្ជាក់​ថា ​សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ទី១​របស់​ចិន។ គិត​១០ឆ្នាំ​មកនេះ ​ការ​ផ្តោះប្តូរ​​ពាណិជ្ជកម្ម​ចិន-អឺរ៉ុប គិតជា​ទឹកប្រាក់​ គឺ​មាន​៤២៨ពាន់លាន​អឺរ៉ូ ពោល​គឺ​កើនឡើង​​ស្ទើរ​តែ​ស្មើ​ ​​១គុណ​នឹង​៣ទៅហើយ។ ​

កាលពី​អំឡុង​ដើមឆ្នាំ​២០១៣មុននេះ ​ទំនាក់ទំនង​រវាង​ភាគី​ទាំង២​​​ ស្ថិត​ក្នុង​ភាព​តានតឹង​ជាខ្លាំង ដោយសារ​សហភាព​អឺរ៉ុប បាន​​​សម្រេច​ដំឡើង​ពន្ធបន្ថែម​លើ​​ផលិតផលផ្ទាំង​​​កញ្ចក់​ស្រូប​កំដៅ​ព្រះអាទិត្យ​​​របស់​ចិន ដែល​នាំចូល​មក​អឺរ៉ុប។ មូល​ហេតុ​នៃ​ការ​ដំឡើង​ពន្ធ​បន្ថែម​នេះ ដោយសារ​តែ​ផលិតផល​ទាំងនេះ ត្រូវ​បាន​ចិន​លក់​ក្នុង​តម្លៃ​ថោក​ជ្រុល ធ្វើ​អោយ​ខូចតម្លៃ​ទីផ្សារ ធ្វើ​អោយ​រោងចក្រ​ផលិត​ផ្ទាំង​កញ្ចក់​ស្រូបកំដៅ​ថ្ងៃ​នៅអឺរ៉ុប ​ជាច្រើន​ត្រូវបិទទ្វារ។ ជា​ការ​សងសឹក​នឹង​អឺរ៉ុប ចិន​ក៏បាន​សម្រេចស៊ើបអង្កេត​លើ​ស្រាអឺរ៉ុប​ដែល​នាំចូល​មក​លក់​នៅ​ចិន​ដូចគ្នា​ដែរ ​ដើម្បី​រក​មើល​ថា តើ​បណ្តា​ប្រទេស​អឺរ៉ុប​មាន​បញ្ចុះ​បង្ខូច​តម្លៃ​​ស្រា​​​ដែរ​រឺទេ។ ជាការ​សងសឹក​បន្ត​ទៅ​នឹង​វិធានការ​របស់​ក្រុងប៉េកាំង ​​សហភាពអឺរ៉ុប​ ​បាន​សម្រេច​​​​ស៊ើបអង្កេត​​​លើ​​​​​​​​ការ​លក់​បង្ខូច​តម្លៃ​សេវា​ទូរសព្ទ​​​​របស់​ក្រុមហ៊ុន​ចិន។ ប៉ុន្តែ ក្រោយមក ​សហភាព​អឺរ៉ុប​បាន​​សម្រេច​​បោះបង់​ចោល​នូវ​ការ​ស៊ើបអង្កេត​នេះ​វិញ ធ្វើអោយ​ទំនាក់ទំនង​រវាង​ចិន​និង​អឺរ៉ុប​​បានធូរស្រាល​ឡើងវិញ។

ទោះ​យ៉ាងនេះ​ក្តី រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​មាន​ការទាមទារ​ផ្សេងទៀត គឺ​ចង់​អោយ​អឺរ៉ុប​​លុបចោល​នូវ​​ទណ្ឌកម្ម​​ផ្នែក​អាវុធ​​ ដែល​អឺរ៉ុប​បានដាក់​ប្រឆាំង​​នឹង​​​​​​​ការដែល​អាជ្ញាធរ​ចិន​បាន​​បង្ក្រាប​​បាតុកម្ម​នៅ​ទីលាន​ធានអានមេន កាលពី​​ឆ្នាំ​១៩៨៩នោះ៕ ​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ