អានតួអត្ថបទ
កម្ពុជា

គ្រោះថ្នាក់ ឡានក្រុង និងឡានប៉ូលិស​ដឹកឈើ ស្លាប់មនុស្ស ៨ នាក់ និងរបួស ១៨ នាក់ នៅខេត្តកំពង់ធំ

យ៉ាងហោចណាស់ មានមនុស្ស​ ៨ នាក់ បានស្លាប់ និង ១៨ នាក់ផ្សេងទៀត រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងឡានក្រុង របស់ក្រុមហ៊ុន កាពីតូល បុកជាមួយឡានប៉ូលិស ដឹកឈើ កាលពី​ រសៀលថ្ងៃទី​៣១ឧសភានេះ នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​៦ ពីភ្នំពេញ ទៅខេត្តសៀមរាប ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ​។​ ឡានប៉ូលិស ប្រភេទ ហ៊ីណូ ធុនធំ ដឹកឈើ និង​គ្រឿង​សង្ហា​រឹម ចេញពី​ខេត្តសៀមរាប ឆ្ពោះ​មក​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ​ ក៏បាន​បុក​ ជាមួយ​រថយន្តក្រុង ដឹក​អ្នកដំណើរ​ពេញ​ឡាន របស់​ក្រុមហ៊ុនកា​ពី​តូ​ល ដែលបាន​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប បណ្តាល​ឲ្យឡានធំទាំងពីរគ្រឿង ​ក្រឡាប់លើ​ផ្លូវ និងរុញជាប់គ្នា៕ 

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ