អានតួអត្ថបទ
បទយកការណ៍

ភាពយន្ត​ក្នុង​ទស្សវត្ស​ទី​៦០​-៧០​ នៅ​តែ​មាន​ព្រលឹង​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹត្តិការណ៍​ទេសចរណ៍​សិល្បៈ​ភាពយន្ត​ខ្មែរ​លើក​ទី១​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៦​ តុលា​ម្សិល មិញ​បាន​ដាក់​បង្ហាញ​ដល់​ទស្សនិកជន​នូវ​ស្នាដៃ​ភាពយន្ត​ក្នុង​ទស្សវត្ស​ទី​៦០​ និង​៧០ ​និង​ការ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​ត្រូវ​បាន​កែច្នៃ​ពី​ឧបករណ៍​ប្រើប្រាស់​ឡើង​វិញ​ រួម​ទាំង​ការ​បង្ហាញ​នូវ​ល្ខោន​និយាយ​ផង​ដែរ។​ ព្រឹត្តិការណ៍​នេះ​ មាន​គោល​បំណង​បង្ហាញ​ពី​វីរៈភាព​នៃ​ភាពយន្ត​នា​សម័យ​៦០​ និង​ ៧០​ និង​ជា​ការ​ពញ្ជាក់​ស្មារតី​ដល់​ផលិតករ​ខ្មែរ​ពី​ភាព​ល្បីល្បាញ​នា​សម័យ​នោះ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​នឹង​ត្រូវ​ផ្តល់​ទៅ​ដល់​ព្រឹទ្ធ​សិល្បករ​ថែម​ទៀត​ផង។​ ព្រឹត្តិការណ៍​សិល្បៈ​ភាពយន្ត​ខ្មែរ​លើក​ទី​១ ​ដែល​មាន​បង្ហាញ​ទាំង​ភាពយន្ត ​ការ​បង្ហាញ​ម៉ូត​សំលៀក​បំពាក់ ​និង​ល្ខោន​និយាយ​នេះ​ទៀត​សោធ​នឹង​ធ្វើ​ដំណើរ​បង្ហាញ​នៅ​តាម​បណ្តា​ខេត្ត​ផងដែរ។

សំបុត្រចូលទស្សនា ខ្សែភាពយន្តក្នុងទស្សវត្សទី៦០ និង៧០ ដែលមានតម្លៃ៥០០០រៀល។
សំបុត្រចូលទស្សនា ខ្សែភាពយន្តក្នុងទស្សវត្សទី៦០ និង៧០ ដែលមានតម្លៃ៥០០០រៀល។ Facebook
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ