អានតួអត្ថបទ
កម្ពុជា

ជំនួប​ក្រៅ​ផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន អាមេរិក នៅសៀមរាប​បិទ​បញ្ចប់

នៅឯខេត្តសៀមរាប កិច្ចប្រជុំ​ក្រៅផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​ ​លោក Leon Panetta ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិអាស៊ាន​បាន​បិទបញ្ចប់​ហើយ កាលពី​ល្ងាច​ថ្ងៃសុក្រ​ ​ទី១៦​វិច្ឆិកា​។ ប្រមុខ​យោធា​អាមេរិក​បានប្រកាស នៅក្នុងសន្និសីទ​ការសែត​ថា កម្លាំងយោធា​របស់​អាមេរិក នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច ក៏​ដូច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរ មិនមែន​ជា​ការបោះ​ជំហាន នៅពេល​ថ្មីៗ​នោះទេ តែវា​មានប្រវត្តិ ៧០​ឆ្នាំ មកហើយ។លោក Leon Panetta បាន​ថ្លែង​ថា គោលនយោបាយ​របស់​អាមេរិក​ នៅ​អាស៊ី​ប៉ាស៊ីហ្វិច ​មាន​ភាពច្បាស់លាស់ មាន​និរន្ដ​រភាព និង​ត្រូវបន្ដទៅ​មុខ​បន្ថែមទៀត។ លោក​បញ្ជាក់ថា កងទ័ព​អាមេរិកបាន​ប្រយុទ្ធ និងបាន​ពលី នៅក្នុង​សង្គ្រាម​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​នេះ ប៉ុន្ដែ គោលដៅ​​សំខាន់​របស់​អាមេរិក​គឺ ការថែរក្សា​សន្ដិភាព នៅក្នុង​តំបន់​ និង​ជំរុញឱ្យមាន​កំណើន​សេដ្ឋកិច្ច​ល្អ ដោយ​ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់ចេញ​ផុតពី​ភាពក្រីក្រ ដើម្បី​បង្កើន​អនាគត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត៕ 

លោក​ទា បាញ់ និង​លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក Leon Panetta
លោក​ទា បាញ់ និង​លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក Leon Panetta ©នៅឯខេត្តសៀមរាប កិច្ចប្រជុំ​ក្រៅផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការពារ
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ